ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយជួសជុលផ្លូវបេតុងមួយខ្សែ ដែលលានសរសៃដែកចេញមកក្រៅ
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយជួសជុលផ្លូវបេតុងមួយខ្សែ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយផ្នែកមួយចំនួនមានសរសៃដែកលានចេញមកក្រៅ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ជាក់ស្ដែងផ្លូវបេតុងកំពុងរងការខូចខាតដោយលានសរសៃដែករញ៉េរញ៉ៃចេញមកលើផ្លូវនេះ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក អួន បញ្ញា ជាប្រជាពលរដ្ឋឧស្សាហ៍ជិះឆ្លងកាត់ បានលើកឡើងថា ចំពោះបញ្ហាផ្លូវនេះ កន្លងទៅអាជ្ញាធរបានចាក់បេតុងចំនួន ០១ ខ្សែ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ម្ដងដែរ ប៉ុន្តែយូរឆ្នាំមកហើយ។

លោកបន្តថា សភាពខូចខាតផ្លូវនេះ គឺមិនអាចចាក់គ្រួស ឬ ខ្សាច់ ដើម្បីបំពេញជង្ហុកបាននោះឡើយ ដោយសារតែជង្ហុកនីមួយៗ ធំខ្លាំងណាស់ ទោះបីជាចង់ប្រមូលលុយពលរដ្ឋរស់នៅតំបន់នោះយកមកទិញខ្សាច់ ឬ ថ្មគ្រួស ក៏ត្រូវចំណាយថវិកាច្រើននោះដែរ។ ជាពិសេសនៅពេលយប់ និងពេលមានភ្លៀងធ្លាក់ម្ដងៗ ជន់លិច មិនអាចមើលឃើញពីស្ថានភាពផ្លូវដែលកំពុងតែរងការខូចខាត ជាហេតុនាំឲ្យគ្រោះថ្នាក់ជាយថាហេតុ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា លោកនឹងចាត់មន្ត្រីជំនាញចុះពិនិត្យជាបន្ទាន់។

ដោយឡែក លោក គ្រី ដារ៉ា ដែលជាប្រជាពលរដ្ឋ ក៏បានស្នើសុំអាជ្ញាធរសូមជួយពន្លឿនក្នុងការជួសជុលផ្លូវបេតុងកំពុងរងខូចខាតទាំងស្រុងនេះផង ព្រោះថាចំណុចផ្លូវនេះ កំពុងបង្កការលំបាកទៅដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះ ជាពិសេសពេលធ្វើដំណើរយប់ឡើង ងាយនឹងអាចគ្រោះថ្នាក់ក៏ថាបាន៕
អត្ថបទ ៖ ម៉េង
សូមទស្សនាវីដេអូខាងក្រោម ៖







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


