ព័ត៌មានអន្ដរជាតិ
ស៊ុយអែតវិភាជថវិកាជាតិ២០លានអឺរ៉ូបន្ថែមឱ្យឧស្សាហកម្មផលិតអាវុធអ៊ុយក្រែន
រដ្ឋាភិបាលស៊ុយអែតដែលទើបចូលជាសមាជិកអង្គការប្រដាប់អាវុធណាតូកាលដើមឆ្នាំ២០២៤ បន្ទាប់ពីការភ័យខ្លាចរុស្ស៊ីឈ្លានពានដូចអ៊ុយក្រែនដែរ នឹងវិភាជទឹកប្រាក់របស់រដ្ឋចំនួន២០លានអឺរ៉ូ (ជាង២១លានដុល្លារ)សម្រាប់ការទិញឧបករណ៍ការពារជាតិសម្រាប់ផ្តល់់ដល់ឧស្សាហកម្មផលិតអាវុធនៃប្រទេសអ៊ុយក្រែន។ ស៊ុយអែតបានផ្តល់ថវិកាជំនួយដល់អ៊ុយក្រែនជាង៥ពាន់លានដុល្លាររហូតដល់ពេលនេះ។

គេហទំព័ររដ្ឋាភិបាលបាននិយាយថា អាជ្ញាធរស៊ុយអែតបានណែនាំរួចរាល់ហើយ ដល់ទីភ្នាក់ងារពាក់ព័ន្ធឱ្យចរចា និងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសដាណឺម៉ាក លើការបែងចែកថវិកាចំនួន២០លានអឺរ៉ូ សម្រាប់ការទិញឧបករណ៍ជំនួយយោធាតាមឧស្សាហកម្មការពារជាតិអ៊ុយក្រែនសម្រាប់ផ្ទេរទៅទីក្រុងកៀវ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា «តាមរយៈការបង្កើនផលិតកម្មនៅក្នុងប្រទេសអ៊ុយក្រែន មូលដ្ឋានឧស្សាហកម្មការពារជាតិអឺរ៉ុបទាំងមូលត្រូវបានពង្រឹង»។
យោងតាមអាជ្ញាធរស៊ុយអែត ទឹកប្រាក់ចំនួន៤៣លានអឺរ៉ូផ្សេងទៀតនឹងទៅដល់«គំនិតផ្តួចផ្តើមពហុភាគីដែលបានបង្កើតឡើងជាច្រើនក្នុងគោលបំណងផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
ជាឧទាហរណ៍ ប្រទេសស៊ុយអែតមានបំណងចូលរួមចំណែកដល់មូលនិធិណាតូ-អ៊ុយក្រែន សម្រាប់ការទិញឧបករណ៍យោធា រួមទាំងមីស៊ីលសម្រាប់យន្តហោះចម្បាំង F-16 ការហ្វឹកហាត់សម្រាប់កងទ័ពជើងទឹករបស់ប្រទេស ឬការបោសសម្អាតមីន។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រទេសស៊ុយអែតបានបែងចែកជំនួយចំនួន ៥៧,៤ ពាន់លានក្រូន(ជិត៥,៤ពាន់លានដុល្លារ) ដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ដែលក្នុងនោះ៤៨,៤ពាន់លានក្រូន(៤,៥ពាន់លានដុល្លារ) ជាជំនួយផ្នែកយោធា។
កន្លងមករដ្ឋាភិបាលអ៊ុយក្រែនបានស្នើឱ្យអន្តរជាតិបង្កើនការផ្តល់ជំនួយដល់ខ្លួន ជាពិសេសជំនួយយោធាដើម្បីឲ្យខ្លួនអាចប្រយុទ្ធជាមួយរុស្ស៊ី ឱ្យបានជ័យជម្នះ។ ជំនួយយោធាដែលអ៊ុយក្រែនចង់បានបំផុតគឺ កាំជ្រូចផ្លោងរយៈចម្ងាយឆ្ងាយដែលអាចបាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


