Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា

បានផុស

នៅ

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានដាក់ទុនវិនិយោគ​ទៅលើវិស័យកសិ-ឧស្សា​ហកម្មកៅស៊ូ ដែលមានទំហំទឹកប្រាក់កើនដល់ជាង ៨០០ លានដុល្លារ និងដាំដុះបានទំហំផ្ទៃដី ៩ ម៉ឺន ហិកតា ស្មើនឹង ៩០% នៃទំហំផ្ទៃ​ដី​វិនិយោគ​សរុប ១០ ម៉ឺនហិកតា ចាប់តាំងពីខ្លួនបានចាប់ផ្តើមដំណើការអាជីវកម្មលើវិស័យនេះនៅកម្ពុជាកាលពីឆ្នាំ២០០៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម មានក្រុមហ៊ុនជាសមាជិកចំនួន ១៦ ដោយបានអនុវត្ត​គម្រោង​​វិនិយោគផ្ទាល់ចំនួន ២៤ ក្នុងនោះមានការដាំដុះ ថែទាំ ប្រមូលផល និងកែច្នៃជ័រកៅស៊ូ។

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានដាំដុះកៅស៊ូនៅបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តឧត្តរ​មានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប និង​បាន​បង្កើត​ការងារជាង ២ ម៉ឺននាក់ ដែលមានចំណូលជាមធ្យមម្នាក់ ៣០០-៤០០ ដុល្លារក្នុង​មួយខែ។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារពីការនាំចេញ​ជ័រកៅស៊ូធម្មជាតិក្នុងរយៈពេល ៩ ខែ​នៃឆ្នាំ ២០២៤ កើនឡើង ១៨ ភាគរយពីជិត ៣៣៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម