ព័ត៌មានជាតិ
ស្រុកចំនួន ៤ ក្នុងខេត្តក្រចេះ មានរោងចក្រ-សិប្បកម្មកែច្នៃជ័រកៅស៊ូសរុប ៩ កន្លែង
ខេត្តក្រចេះ មានរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូសរុបចំនួន ៩ កន្លែង និងស្នាក់ការប្រមូលទិញជ័រកៅស៊ូចំនួន ១៩ ស្ថិតក្នុងស្រុកចំនួន ៤ ក្នុងខេត្តក្រចេះ។ នេះបើយោងតាមរបាយកាណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
រោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៣ កន្លែង ក្នុងនោះស្ថិតនៅក្មុងស្រុកស្នួលចំនួន ២ កន្លែង និងក្នុងស្រុកសំបូរចំនួន ១ កន្លែង ខណៈសិប្បកម្មកែច្នៃជ័រកៅស៊ូ ០៦ កន្លែងទៀត ស្ថិតនៅស្រុកស្នួល ៤ កន្លែង ស្រុកឆ្លូង ១ កន្លែង និងស្រុកព្រែកប្រសព្វ ១ កន្លែង។

ដោយឡែក ស្នាក់ការប្រមូលទិញជ័រកៅស៊ូគ្រួសារចំនួន ១៩ ស្នាក់ការ មានទីតាំងនៅស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូងខេត្តក្រចេះ។
ប្រភពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ គិតត្រឹមបំណាច់ឆ្នាំ ២០២៤ ខេត្តក្រចេះបានអនុវត្តការដាំដុះដំណាំកៅស៊ូសរុបបានប្រមាណ ៩៣ ៤៧៧,៨១ ហិកតា ក្នុងនោះក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៥៤ ៨៦៨,៩៤ ហិកតា, ក្រុមហ៊ុនអវិនិយោគ (កៅស៊ូរដ្ឋវិនិយោគដោយឯកជន) ចំនួន ៤ ៣៣២,៧៤ ហិកតា និងកៅស៊ូគ្រួសារមានចំនួន ៣៤ ២៦៧,១៣ ហិកតា។
បើធៀបនឹងឆ្នាំ២០២៣ ផ្ទៃដីដំណាំកៅស៊ូទូទាំងខេត្តមានការកើនឡើងចំនួន ៦ ១៦៥,៤៦ ហិកតា ក្នុងនោះកៅស៊ូគ្រួសារកើនឡើងចំនួន ៦ ០៨៣ហិកតា និងកៅស៊ូក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចកើនឡើងចំនួន ៨២,៦៤ ហិកតា។


ប្រភពដដែលបានបន្តថា ទិន្នផលនិងបរិមាណផលកៅស៊ូទូទាំងខេត្តដែលអាចចៀរជ័របានសរុបចំនួន ៦២ ០៥៤,៧៤ ហិកតា ជាមួយបរិមាណផលសរុបចំនួន ៨០ ៦៧១តោន (គិតជាមធ្យមទទួលបានជ័រ កៅស៊ូស្ងួតចំនួន ១,៣ ទៅ ១,៥ តោន ក្នុង១ហិកតា)។
ចំពោះតម្លៃជ័រកៅស៊ូកក DRC (១០ថ្ងៃ) ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ៦០០ ដុល្លារ ទៅ ៧៥០ ដុល្លារ ក្នុង១តោន និងតម្លៃជ័រកៅស៊ូក្រែបនាំចេញជាប្រចាំមានតម្លៃចាប់ពី ១ ២០០ ដុល្លារ ទៅ ១ ៤០០ ដុល្លារ និងតម្លៃជ័រកៅស៊ូកក ០៣ ថ្ងៃ ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ២៥០ ដុល្លារ ទៅ ៤៥០ ដុល្លារ ក្នុង ១ តោន។
ប្រភពប្រមូលទិញក្នុងស្រុក គឺមានអ្នកដើរប្រមូលទិញឲ្យរោងចក្រឯកជនដូចជា នៅក្រែក មេម៉ត់ និងសួង ជាដើម។ ដោយឡែកប្រភពនាំចេញទៅក្រៅប្រទេសវិញ មានដូចជា ប្រទេសចិន ម៉ាឡេស៊ី និងវៀតណាម។
ពូជកៅស៊ូដែលកសិករនិយមដាំទូទៅ គឺ GT1, RRIM600, PB260, PB217, PB235, IRCA230, IRCA18, IRCA130 ប៉ុន្តែនៅក្នុងខេត្តក្រចេះពូជដែលកសិករនិយមដាំជាងគេនោះ គឺ PB260, RRIM600 និង GT1៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


