សេដ្ឋកិច្ច
ខេត្តបាត់ដំបង ប្រមូលផលកៅស៊ូ បានជាង ៥ ពាន់តោនក្នុងឆ្នាំ២០២៥
យោងតាមរបាយការណ៍នៃតារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្ម (រយៈពេលវែង) ប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា ពេញ ១ឆ្នាំ នៃឆ្នាំ២០២៥ ខេត្តបាត់ដំបង បានប្រមូលកៅស៊ូ បានជាង ៥ ពាន់តោន ដែលចំនួននេះមានការកើនឡើងជាង ១ ពាន់តោន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

តាមរបាយការណ៍ដដែល បានឱ្យដឹងថា នៅឆ្នាំ២០២៥ ផ្ទៃដីដាំដុះក្នុងខេត្តមានចំនួន ២,៨០១ ហិតា ចំនួននេះកើនឡើង ២៧០ ហិតា ដែលកាលពីឆ្នាំ២០២៤ ផ្ទៃដីដាំដុះមានតែ ២,៥៣១ ហិតា ប៉ុណ្ណោះ។ ទន្ទឹមនេះ ផ្ទៃដីប្រមូលផលមានជាង ២,៧៤១ ហិតា ដែលក្នុងនោះទទួលបានជិត ២ តោន/ហិតា (១.៩៤៦ តោន/ហិតា) ចំនួននេះមានការកើនជាងឆ្នាំ២០២៤ ដែលមាន ១.៦០០ តោន/ហិតា។
ជាមួយគ្នានេះ សម្រាប់រយៈពេលមួយឆ្នាំពេញ នៃឆ្នាំ២០២៥ ខេត្តបាត់ដំបង ទទួលបានបរិមាណផលកៅស៊ូ សរុបជាង ៥ ពាន់តោន ( ៥,៣៣៤ តោន) កើនឡើង ១,២៨៥ តោន ដែលកាលពីឆ្នាំមុន ទទួលបានបរិមាណផលសរុបត្រឹមតែ ៤,០៤៩ តោន។

សូមជម្រាបថា កម្ពុជារកចំណូលបានជាង ៤៥៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ៣,៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដោយសារតម្រូវការក្នុងស្រុកបានកើនឡើងខ្ពស់។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ផលិតកម្មកៅស៊ូរបស់កម្ពុជា សម្រេចបានជាង ៣០ ម៉ឺនតោន (៣០៧ ៣៣២) កើនឡើង ៣,៩២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១៧៦៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៨,៧%៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


