Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អ៊ុយក្រែន​កំពុង​រារាំង​ដំណើរការ​ដោះដូរ​អ្នក​ទោស​សង្គ្រាម

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃ​ទី​២​ខែ​វិច្ឆិកា​ថា អ៊ុយក្រែនកំពុងបំផ្លាញដំណើរការផ្លាស់ប្តូរអ្នកទោសសង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោកស្រី Maria Zakharova (រូបភាព៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Zakharova បាន​លើក​ឡើង​ថា ក្រសួងការពារជាតិរុស្ស៊ីបាន​យល់​ព្រម​ប្រគល់​អ្នក​ទោស​សង្គ្រាម​អ៊ុយក្រែន​ចំនួន ៩៣៥​នាក់​ឲ្យទីក្រុង​កៀវ ប៉ុន្តែអ៊ុយក្រែន​ទទួល​យកត្រឹមតែ ២៧៩នាក់ប៉ុណ្ណោះ។

លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មានថា៖ «រុស្ស៊ីមិនដែលបដិសេធក្នុងការពិភាក្សាអំពីការដោះដូរអ្នកទោសសង្រ្គាមទេ» ដោយបន្ថែមថា ការអះអាងផ្ទុយពីនេះគ្រាន់តែជាការកុហកដើម្បីបង្ខូចកិត្តិយស​រុស្ស៊ី​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក Dmytro Lubinets ប្រធាន​សិទ្ធិមនុស្ស​​​អ៊ុយក្រែន បាន​បកស្រាយ​នៅ​ថ្ងៃ​​អាទិត្យ​នេះ​លើ​បណ្ដាញ​ទំនាក់​ទំនង Telegram ​ថា អ៊ុយក្រែន​រមែង​​ត្រៀម​ខ្លួន​សម្រាប់​​ការ​ដោះដូរ​អ្នក​ទោស​សង្គ្រាម​ជា​និច្ច តែ​រុស្ស៊ី​ទៅ​វិញ​នោះ​ទេ​ដែល​​បង្ក​ភាព​យឺតយ៉ាវ​នៃ​ដំណើរការដោះដូរ​អ្នក​ទោស​ទាំង​នោះ។

សូម​បញ្ជាក់​ថា ភាព​តានតឹង​​ជុំវិញ​ការ​ដោះដូរ​អ្នក​ទោស​​​សង្គ្រាម​រវាង​ក្រុង​កៀវ និង​ក្រុង​មូស្គូ នៅ​តែ​បន្ត ខណៈ​ភាគី​ទាំង​ពីរ​​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ភាព​យឺតយ៉ាវ និង​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ដំណើរការ​ដោះដូរ៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម