ព័ត៌មានជាតិ
កសិករឃុំបុសលាវ សម្រុកធ្វើស្រែប្រាំងបានជាង ១ ពាន់ហិចតា ក្រោយទទួលពូជស្រូវពីរដ្ឋាភិបាល
ប្រជាកសិកររស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានសម្រុកធ្វើស្រែប្រាំងឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល និងស្របពេលដែលទឹកជំនន់ក៏បានស្រកចុះទៅវិញ។

លោក ណៃ ឃី មេឃុំបុសលាវបានឲ្យដឹងថា ប្រជាកសិករនៅក្នុងឃុំបុសលាវ នៅក្រោយពេលទឹកស្រកក្នុងខែតុលា ឆ្នាំ២០២៤ បាននាំគ្នាចាប់ផ្ដើមបង្កបង្កើនផលរដូវប្រាំង សម្រេចបានប្រមាណជាង ១ ពាន់ហិចតា។
លោកបន្តថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិករបាននាំគ្នាភ្ជួររាស់ និងពង្រោះពូជស្រូវធ្វើស្រែប្រាំងឡើងវិញសម្រេចបានទាំងស្រុង និងទាន់ពេលវេលានៅទូទាំងឃុំបុសលាវ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែកពូជស្រូវចំនួន ៦១១,៩០០ គីឡូក្រាម ដល់ប្រជាកសិករ ចំនួន ៦,១១៩គ្រួសារ ស្មើនឹងផ្ទៃដីដែលត្រូវស្ដារឡើងវិញចំនួន ៥,៨៧២ ហិចតា នៅទូទាំងខេត្តក្រចេះ ដែលទទួលរង ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។




បើតាមមេឃុំបុសលាវ ពលរដ្ឋនៅឃុំបុសលាវប្រមាណ ៦៣០ គ្រួសារ ទទួលបានអំណោយពូជស្រូវពីរាជរដ្ឋាភិបាល ខណៈដែលពូជស្រូវទទួលបានយកមកពង្រោះដុះបានល្អ អត់មានបាត់បង់ដែលជាតម្រូវការរបស់កសិករចង់បាន។
យ៉ាងណាមិញ មេឃុំបុសលាវបានលើកឡើងពីការធ្លាក់ចុះតម្លៃស្រូវនៅលើទីផ្សារសព្វថ្ងៃនេះគឺនៅជាង ៩០០ រៀល ប្រៀបធៀបខែមុនតម្លៃជាង ១ពាន់រៀល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


