Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញថ្នាក់ខេត្ត និងកម្លាំងចម្រុះ ​ចុះ​បង្ក្រាបទីតាំងរ៉ែមាស​អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

មន្រ្តីថ្នាក់ខេត្តនិងថ្នាក់ក្រសួងបានសហការគ្នា ចុះបង្រ្កាបក្រុមធ្វើអាជីវកម្មរ៉ែមាស​ដោយខុសច្បាប់​នៅក្នុង​ឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិកា​រ​ដែល​ធ្វើ​ឡើង​នៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២៤ ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល និង​អង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រតិបត្តិការ មន្រ្តី​ជំនាញបាន​រកឃើញរណ្តៅ​ដៅរ៉ែមាសមួយចំនួន ដែល​គេ​ទុក​ចោលជាច្រើនទីតាំង និងសម្ភារៈដំណើរការ​សង្វាក់ផលិតកម្មរ៉ែមាសមួយចំនួនធំផងដែរ។

លោក សាន់ ដារិទ្ធ ប្រធានគណៈកម្មការបង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិបានសង្កត់ធ្ងន់​ទៅលើ​​ក្រុមឈ្មួញ​​ធ្វើ​អាជីវកម្មដែល​​ហ៊ានបំផ្លិចបំផ្លាញសំណង់រឹង ដែលជំនាញធ្លាប់បានចាក់គ្របរណ្តៅរ៉ែមាសខុសច្បាប់នាពេលកន្លងមក និង​ចាប់វិធានការច្បាប់ជាធរមានដោយគ្មានការលើកលែង។

លោកបានអំពាវចំពោះប្រជាពលរដ្ឋ ដែលកំពុងពាក់ព័ន្ធការប្រកបរបរធ្វើរ៉ែមាសតាមរូបភាពផ្សេងៗដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន រែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទ​គ្រប់រូបភាព​ត្រូវ​បញ្ឈប់គ្រប់​សកម្មភាព​​ពីពេលនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម