Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តក្រចេះ ឲ្យ​មន្រ្តី​អប់រំ​ចុះពិនិត្យកែលម្អ​ទីតាំង​អន្តេវាសិកដ្ឋាន​សិស្ស​ ខណៈ​ទូទាំង​ខេត្ត​មាន​សិស្ស​ជាប់​និទ្ទេស A ​កើន​ឡើងជាងឆ្នាំមុន​

បានផុស

នៅ

លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បាន​កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ពិសេសសិស្សានុសិស្ស ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា ២០២៣-​២០២៤ ដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

លោកមានប្រសាសន៍បែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី ៤ ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម បាន​បញ្ជាក់ថា សិស្សជាប់និទ្ទេស A ឆ្នាំនេះ មានការកើនឡើង បើ​បៀប​នឹងឆ្នាំ២០២៣ ដែលទាំងអស់នេះសបញ្ជាក់ឲ្យឃើញ ពីការប្តេជ្ញាចិត្តរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការបង្រៀននិងរៀន ដែលបានរួមចំណែកលើកមុខមាត់ខេត្ត លើកកម្ពស់នូវវិស័យអប់រំនៅកម្ពុជា។

ទន្ទឹមនឹងនោះដែរ លោក ហឿ ស៊ីយ៉ែម ក៏បានស្នើរដល់មន្ទីរអប់រំចុះពិនិត្យទីតាំង​អន្តេវាសិកដ្ឋាន នៅតាមសាលាមួយចំនួន ដែលទុកចោល សូមធ្វើការបោសសម្អាតជាប្រចាំ និងថែទាំរក្សាកែលម្អសោភ័ណ្ឌភាព ដើម្បីប្រយោជន៍យូរអង្វែងដល់ក្មួយសិស្សានុសិស្ស។

នាសម័យប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ឆ្នាំ ២០២៤ ខេត្ត​​ក្រចេះមាន​​សិស្សប្រឡងជាប់និទ្ទេស A សរុប​មាន​ចំនួន ៥៦ នាក់។ បើប្រៀបធៀបនឹងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៣ មានចំនួនសរុប ៣៥នាក់ ក្នុងនោះស្រី ២៦នាក់ ប្រៀបធៀបឆ្នាំ២០២៤នេះ មានការកើនឡើង ២១ នាក់ ក្នុងនោះស្រី ៧នាក់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម