ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែន បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការលបលួចចួលតាមព្រំដែន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែន បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការលបលួចចួលតាមព្រំដែន ហើយបើចាប់បាននៅច្រកណា ត្រូវតែបញ្ជូនចេញតាមច្រកនោះ ឬបណ្ដេញចេញពីប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា អ្នកដែលចូលមកតាមច្រកផ្លូវការនោះ គឺស្រួលគ្រប់គ្រង ហើយក៏ស្រួលដោះស្រាយដែរ។ មានន័យថា ចូលតាមច្រកណា យើងត្រូវចាប់បញ្ជូនតាមច្រកនោះវិញ។ តែបញ្ហាសំខាន់ គឺការលួចលាក់ចូលតាមច្រករបៀង ដោយមិនមានសមត្ថកិច្ចណាដឹង ហើយក្រោយមកទើបយើងរកឃើញ នេះជាបញ្ហាលំបាក។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង បានស្នើឱ្យខេត្តដែលនៅជាប់ព្រំដែន និងមានច្រកចេញចូលបង្កើនការគ្រប់គ្រងឲ្យច្បាស់លាស់។ ចំណែកនៅច្រកអន្តរជាតិ មានផ្នែកអន្តោប្រវេសន៍ ជាអ្នកទទួលខុសត្រូវ។
សម្ដេចក្រឡាហោម ស ខេង លើកឡើងដែរថា បើមានករណីលបលួចចូលមកតាមច្រកអន្តរជាតិ ឬច្រកតំបន់ សមត្ថកិច្ចនៅតាមព្រំដែន នៅពេលពិនិត្យមិនឃើញមានក្រដាសស្នាមបញ្ជាក់ ត្រូវតែបញ្ជូនត្រឡប់ទៅវិញ ឬត្រូវតែបណ្ដេញចេញ ដែលករណីនេះពាក់ព័ន្ធរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំពោះការដោះស្រាយជាមួយស្ថានទូតចិន ឬស្ថានទូតណាផ្សេងទៀត គឺធ្វើតាមលំដាប់លំដោយ។ តែបញ្ហាសំខាន់ គឺត្រូវពង្រឹងការចូល កុំឲ្យចូលមកបាន ហើយត្រូវយកចិត្តទុកដាក់ចាត់ចែងឲ្យបានល្អ៕
កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


