ព័ត៌មានជាតិ
ទេសចរអន្តរជាតិមកកម្សាន្ត នៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅមួយថ្ងៃ ៥០ ទៅ ៦០ នាក់
ក្រោយពីអាកាសធាតុបានល្អប្រសើរ គេសង្កេតឃើញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ មានកំណើនភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា ក្រោយពីខាងមន្ទីរបានរៀបចំកែលម្អបន្ថែម ភ្ញៀវជាជនបរទេសមានមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ក្នុងមួយថ្ងៃមានចន្លោះពី ៥០ ទៅ ៦០ នាក់ ហើយបើរដូវអត់មានភ្លៀងធ្លាក់អាចនឹងមានភ្ញៀវបរទេសច្រើនជាងនេះ។

ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ មានចំងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
លោក ហម អរុណ បានបន្ថែមថា ដោយសារអាកាសធាតុល្អប្រសើរឡើងវិញពោលគឺមិនសូវមានភ្លៀងធ្លាក់ជោគជាំ ទាំំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានសម្រុកមកកម្សាន្តប្រមាណជាង ២០០ នាក់ក្នុងមួយថ្ងៃ។
ភ្នំសំពៅមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ មានកាំជណ្តើរឡើងចំនួន ១០៣០កាំ នៅលើកំពូលភ្នំ មានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាងរូងភ្នំជាច្រើន សរុបទាំងអស់ចំនួន១២ រួមមាន៖ ១.ល្អាងផ្កាស្លា, ២.ល្អាងគក់ទ្រូង,៣.ល្អាងខ្យល់,៤.ល្អាងតែងខ្លួន,៥.ល្អាងល្ខោន,៦.ល្អាងជ្រៃ,៧.ល្អាងពេជ្រ, ៨.ល្អាង ខ្វែង,៩.ល្អាងប្រេង,១០.ល្អាងស្ថានីយ ឬល្អាងធំ,១១.ល្អាងក្បាលខ្មោច,១២.ល្អាងប្រចៀវ។ ក្នុងចំំណោមល្អាងទាំង១២ គឺមានតែល្អាងផ្កាស្លា និងល្អាងល្ខោន ដែលភ្ញៀវចូលទស្សនាច្រើន។ ក្រៅពីនេះអ្វីដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិពេញនិយមនោះ គឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលហោះចេញពីល្អាងជារៀងរាល់ថ្ងៃ មុនពេលសុរិយារៀបអស្តង្គត នៅចន្លោះម៉ោង ៥ និង ៣០ នាទី ដល់ម៉ោង ៦ និង ៣០នាទីល្ងាច។



ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍សរុបចំនួន ១១៥ ទីតាំង ខណៈនៅក្នុងក្រុងបាត់ដំបងមានកន្លែងកម្សាន្តចំនួន ៣៤ ទីតាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍ចំនួន ១៥ ទីតាំង សារ:មន្ទីរចំនួន ០២ ទីតាំង និងទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


