ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ នឹងទាត់ចោលទាហានកែភេទ ១៥ ០០០នាក់ចេញពីកងយោធាអាមេរិក
លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅក្នុងថ្ងៃឡើងកាន់តំណែងជាផ្លូវការនាដើមឆ្នាំ២០២៥ ដើម្បីដកសមាជិកដែលកែភេទចេញពីជួរយោធាសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤។

ប្រភពជិតស្និទ្ធនឹងរឿងនេះ បានលាតត្រដាងថា បទបញ្ជាថ្មីនេះអាចប៉ះពាល់ដល់យោធាកែភេទប្រមាណ ១៥ ០០០ នាក់ ដោយបង្ខំឲ្យពួកគេចេញពីមុខតំណែង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Rachel Branaman នាយកប្រតិបត្តិនៃសមាគមយោធាទំនើបអាមេរិក បានប្រាប់ The Times ថា ការហាមឃាត់មនុស្សកែភេទពីយោធា «នឹងធ្វើឲ្យខូចដល់ការត្រៀមខ្លួនរបស់យោធា និងបង្កើតឲ្យមានវិបត្តិជ្រើសរើស និងកង្វះខាតបុគ្គលិកកាន់តែធំ ដោយមិនទាន់និយាយអំពីភាពងាយរងគ្រោះចំពោះសត្រូវរបស់អាមេរិកផង»។
សូមបញ្ជាក់ថា កន្លងមក លោក ត្រាំ ធ្លាប់ប្រកាសពីការប្ដេជ្ញារបស់លោក ក្នុងការអនុវត្តតឹងរឹងចំពោះបុគ្គលកែភេទនៅក្នុងវិស័យជាច្រើនដូចជា ការអប់រំ សុខាភិបាល កីឡា និងយោធា។ លោក ត្រាំ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិក នាថ្ងៃទី២០ខែមករាឆ្នាំក្រោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


