ព័ត៌មានអន្ដរជាតិ
កូនស្រីលោក Duterte ថា ខ្លួនគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ គ្រាន់និយាយចោលប៉ុណ្ណោះ
កាលពីថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ អនុប្រធានាធិបតីហ្វីលីពីននិងត្រូវជាកូនស្រីអតីតប្រធានាធិបតី Rodrigo Duterte គឺអ្នកស្រី Sara Duterte បានចូលបង្ហាញខ្លួននៅចំពោះមុខក្រុមអ្នកស៊ើបអង្កេតនៃក្រសួងយុត្តិធម៌ហើយ ដើម្បីបំភ្លឺអំពីរឿងរ៉ាវដែលអ្នកស្រីបានគំរាមសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ដោយអះអាងថា ខ្លួននិយាយចោលទេ គ្មានផែនការអ្វីឡើយ។

អំឡុងពេលបកស្រាយនោះ អ្នកស្រីនិយាយថា នាងគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ។ ការគំរាមធ្វើឃាតនោះ គឺគ្រាន់តែចង់បង្ហាញពីការមិនពេញចិត្តរបស់អ្នកស្រី ចំពោះអ្នកដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយគ្នាប៉ុណ្ណោះ។ សម្តីរបស់អ្នកស្រីគឺចង់បង្ហាញពីការមិនពេញចិត្ត ដែលមេដឹកនាំគ្មានសមត្ថភាពបម្រើប្រជាជនហ្វីលីពីន ហើយមកធ្វើទុក្ខបុកម្នេញសត្រូវនយោបាយមិនចេះឈប់។
ស្របពេលជាមួយគ្នានោះលោកស្រីក៏និយាយដែរថា ការចោទប្រកាន់របស់រដ្ឋាភិបាលគឺជ្រុលពេកហើយ។ ត្រូវមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ដែលត្រូវយល់និងទទួលស្គាល់ថា សកម្មភាពសងសឹក មិនមែនតាមរយៈការគំរាមកំហែងនោះទេ។ នាងគ្រាន់តែនិយាយចោលប៉ុណ្ណោះ។
សូមបញ្ជាក់ថា សព្វថ្ងៃ ប្រទេសហ្វីលីពីន កំពុងជួបវិបត្តិនយោបាយ ក្រោយពេលអ្នកស្រី Sara Duterte គំរាមសម្លាប់មិនត្រឹមប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភរិយារបស់គាត់ឈ្មោះ Liza Araneta-Marcos និងប្អូនជីដូនមួយឈ្មោះ Martin Romualdez ដែលកាន់តំណែងជាប្រធានរដ្ឋសភាទៀតផង។ អ្នកស្រីគំរាមថា បើអ្នកស្រីស្លាប់មែន លោក Marcos ក៏មិនរួចខ្លួនដែរ ឃាតករក៏នឹងទៅសម្លាប់លោកដូចគ្នា។

ពាក់ព័ន្ធរឿងនេះ មកដល់ថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Marcos បានប្តេជ្ញាវាយបក ដោយចេញសារជាវីដេអូនិយាយខ្លាំងៗថា មិនត្រូវឲ្យផែនការឧក្រិដ្ឋកម្មបែបនេះ ធ្វើឡើងបាននោះទេ! ត្រូវតែចាត់វិធានការដើម្បីកម្ទេច!
លោកនិយាយថា «មានការប្រើពាក្យពេច៍ប្រមាថនិងគំរាមសម្លាប់យើង ទាំងមិនចេះគិត។ ខ្ញុំនឹងប្រយុទ្ធជាមួយពួកគេ។ ប្រសិនបើការរៀបគម្រោងធ្វើឃាតប្រធានាធិបតី អាចធ្វើស្រួលៗបែបនេះ ចុះតើចំពោះពលរដ្ឋសាមញ្ញនឹងទៅជាយ៉ាងណាទៅ?»។
តាមពិតទៅ លោក Marcos និងគ្រួសារលោក Duterte មិនត្រូវគ្នាយូរមកហើយ ត្បិតតែកូនស្រីលោក Duterte កាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនក៏ពិតមែន។ ភាគីទាំងសងខាងតែងប៉ះសម្តី ជាពិសេសចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពរវាងគ្រួសារដ៏មានអំណាចទាំងពីរ ក្រោយលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ២០២២យ៉ាងលើសលប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នយោបាយហ្វីលីពីន ធ្លាក់ចូលជ្រោះវិបត្តិយ៉ាងជ្រៅ ក្រោយអនុប្រធានាធិបតី គំរាមសម្លាប់ប្រធានាធិបតី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


