Connect with us

ព័ត៌មានជាតិ

១៥ ខែ ក្នុងអាណត្តិទី៧ រដ្ឋបាលឃុំដារ រំលេច​វឌ្ឍនភាពការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ័ក្នុង​មូលដ្ឋាន

បានផុស

នៅ

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំដារ ក្នុង​ស្រុកចិត្របុរី ខេត្តក្រចេះ បានកំណត់អំពីចក្ខុវិស័យ កំណត់គោលបំណង គោលដៅ និងសូចនាករជាក់លាក់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តក្នុងការប្រើប្រាស់ធនធានដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

យោងតាមរបាយការណ៍វឌ្ឍនៈភាពរបស់ក្រុមប្រឹក្សាឃុំដារ បានឲ្យដឹងថា រដ្ឋបាលឃុំបានរៀបចំការកសាងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ និង​បានធ្វើកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សប្បុរសជន ដើម្បីធ្វើការឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលជាង ១៥ ខែ នៅក្នុងអាណត្តិទី៧ រដ្ឋបាលឃុំដារ បានសម្រេចសមិទ្ធផលនានាជាច្រើននៅទូទាំងឃុំ ក្នុងនោះ​រួមមាន៖ ការសាងសង់ផ្លូវបេតុងអាមេចំនួន ០៦ ខ្សែ ដែលមានប្រវែងសរុបចំនួន ០.៧៩០ ម៉ែត្រ មានទទឹង ៣.៥ ម៉ែត្រ និងផ្លូវបេតុងមុខកាត់ទទឹង ៤ ម៉ែត្រ ប្រវែងសរុប ០.៧១០ម៉ែត្រ  ដោយចំណាយថវិកាសរុបអស់ចំនួន ៣១៦ ០០៧ ១០០រៀល។

ជាងនេះទៅទៀត នៅមានគម្រោងជួសជុលផ្លូវក្រួសធម្មជាតិប្រវែង ២.៤៥គម មានទទឹង ៥ ម៉ែត្រ សង់លូទោលមុខកាត់ ៦០០ មម ប្រវែង ៧ ម៉ែត្រ និងសង់លូមូលភ្លោះមុខកាត់ ១០០០មម ប្រវែង ៩ ម៉ែត្រ សរុប ០៧កន្លែង ស្ថិត​នៅ​ក្នុងភូមិស្ទឹងស្វាយ ដែលជាមូលនិធិឃុំឆ្នាំ២០២២ ចំណាយថវិកាសរុបអស់ចំនួន ២០១ ៩០០ ០០០រៀល។

ជាមួយគ្នានោះ ក៏នៅមានគម្រោងជួសជុលផ្លូវក្រួសធម្មជាតិប្រវែង​ ៤.៧៧៥គ.ម មានទទឹង ៤.៥ ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិប្រវែង ១.៦៨គ.ម មានទទឹង ៥ ម៉ែត្រ និងដាក់លូទោលមុខកាត់ ៦០០ មម ប្រវែង ៧ ម៉ែត្រ និងលូទោលមុខកាត់ ១០០០មម ប្រវែង ៩ម៉ែត្រ សរុប ០៣កន្លែង ក្នុងភូមិអញ្ចាញ ដែលជាមូលនិធិឃុំ ឆ្នាំ២០២៣ ចំណាយថវិកាសរុបចំនួន ១១៩ ៦៣០ ០០០៕ 

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម