ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី និងកាណាដា គ្រោងគ្នាទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ ចាប់ពីឆ្នាំ ២០២៦
ប្រទេសឥណ្ឌូណេស៊ី និងកាណាដា រំពឹងថានឹងរួមគ្នាទម្លាក់ចោលនូវរបាំងពាណិជ្ជកម្មសំខាន់ៗលើទំនិញប្រទេសទាំងសងខាង ចាប់ពីឆ្នាំ ២០២៦ តទៅ ខណៈរដ្ឋាភិបាលក្រុងហ្សាកាតា សម្លឹងបន្ថយឱនភាពពាណិជ្ជកម្មជាមួយកាណាដា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃចន្ទនេះ។

ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីរួមមួយ ដែលបានកត់សម្គាល់ពីការសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) នៅថ្ងៃចន្ទនេះ ពោលគឺ ៣ ឆ្នាំបន្ទាប់ពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដដែល បានចាប់ផ្តើម។ វានៅតែមានជំហានជាច្រើននៅខាងមុខ មុនពេលកិច្ចព្រមព្រៀងនេះ អាចចូលជាធរមាន ខណៈប្រទេសទាំង២ ក៏ចាំបាច់ត្រូវចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ដើម្បីវាចូលជាធរមាន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បានប្រាប់អ្នកយកព័ត៌មានថា ឥណ្ឌូណេស៊ី និងកាណាដា នឹងចុះហត្ថលេខាលើ CEPA នៅពាក់កណ្តាលឆ្នាំ ២០២៥ ជាមួយនឹងគោលដៅអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឆ្នាំបន្ទាប់។
កិច្ចព្រមព្រៀងដដែល នឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលគ្របដណ្តប់រហូតដល់ ៩០,៥ ភាគរយ នៃពន្ធនាំចូល លើទំនិញឥណ្ឌូណេស៊ីដែលចូលទៅក្នុងទីផ្សារកាណាដា ឬស្មើនឹង ១,៤ ប៊ីលានដុល្លារ នៃពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនឹងជួញដល់វិស័យសេវាកម្ម ការវិនិយោគក្នុងវិស័យកសិកម្ម និងផលិតកម្មផងដែរ។

ក្រោមកិច្ចព្រមព្រៀងដដែល លោក Budi បានឱ្យដឹងថា ទំនិញឥណ្ឌូណេស៊ីមួយចំនួនដែលនឹងទទួលបានអាទិភាពទៅកាន់ទីផ្សារកាណាដា រួមមានផលិតផលក្រដាស អាហារកែច្នៃ ផលិតផលអាចបរិភោគបានដែលធ្វើពីសំបុកសត្វ (បក្សី) និងប្រេងដូង ជាដើម»។
ឥណ្ឌូណេស៊ីក៏រំពឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មតាមរយៈ CEPA ផងដែរ ដោយថា វានឹងពង្រីកទីផ្សារនាំចេញសម្រាប់ប្រទេសខ្លួន។
ចំណែកឯរដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng វិញ បាននិយាយថា CEPA នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំង២ ខណៈបន្ថែមថាកាណាដាអាចជាច្រកចូលទៅកាន់ទីផ្សារអាមេរិកខាងជើង សម្រាប់អាជីវកម្មឥណ្ឌូណេស៊ី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


