ជីវិតកម្សាន្ដ
តា ចេក រន្ធត់ចិត្តពេលឮដំណឹងកូនប្រសារត្រូវឡានបុកស្លាប់ ខណៈគ្រួសារសង្ឈឹមទទួលបានយុត្តិធម៌
តារាកំប្លែងលោក តា ចេក បានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយទទួលដំណឹងថាកូនប្រសារត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ នៅតាមបណ្តោយផ្លូវ ២០០៤ ខណ:តាចេក និងក្រុមគ្រួសារសង្ឈឹមទទួលបានយុត្តិធម៌ចំពោះករណីនេះ។

តារាកំប្លែងជើងចាស់មានឈ្មោះដើមឈុំ ប៊ុន ឈឿន ហៅតា ចេក បានរៀបរាប់ដោយក្តីតក់ស្លុតថា “ខ្ញុំអើយយកបន្លែមកដល់មិនទាន់បានលក់ផង គេតេមកប្រាប់ថាកូនប្រសារខ្ញុំ ឡានបុកស្លាប់ហើយ នៅផ្លូវ២០០៤ ពេលចេញពីធ្វើការ“។
លោកតា ចេក បានបញ្ជាល់ថា រថយន្តបង្កហេតុ(ឡាន) ចាប់បានទាំងអ្នកបើកបរបានហើយ នៅស្នងការនគបាលរាជធានីភ្នំពេញ ទួលគោក ខណៈកូនៗរបស់លោកបានទៅសុំជួបអ្នកបើកបរដែរ តែប៉ូលិសមិនឱ្យជួបទេ ដោយបានប្រាប់ ថា ឱ្យយកសពទៅធ្វើបុណ្យសិនទៅ រួចរាល់ចាំមកដោះស្រាយជាក្រោយ។
តារាកំប្លែងតា ចេក បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាច្បាប់នឹងរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំ ដោយសច្ចៈយុត្តិធម៌មិនលំអៀង ទៅតាមច្បាប់ចរាចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា“។ តាមរយ:ដំណឹងនេះ ក៏មានអ្នកគាំទ្រនិងមហាជនបានចូលរួមរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះជាមួយតារាកំប្លែងតាចេក និងក្រុមគ្រួសារផងដែរ៕ អត្ថបទ៖ចាន់រ៉ា

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


