Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត ដឹកគ្រូនិងសិស្សសាលាថៃ ៥៧នាក់ ក្រឡាប់នៅខេត្ត សុរិន្ទ 

បានផុស

នៅ

សិស្សនិងគ្រូ សរុប ៥៧នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តសាលា នៅខេត្តសុរិន្ទ ប្រទេសថៃ។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមិនបណ្តាលឲ្យនរណាម្នាក់ បាត់បង់ជីវិតឡើយ។

ប៉ូលិសបានឲ្យដឹងថា រថយន្តនេះ គឺដឹកសិស្ស ៥១នាក់និងគ្រូ ៦នាក់ មកពីសាលារៀន ក្នុងស្រុក Khukhan នៃខេត្ត ស៊ីសាកេត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២១៤។

(រូប៖ Khaosod)

លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចមុខវត្ត Taluak ក្នុងឃុំ Kang Aen នៃស្រុក Prasat ខេត្តសុរិន្ទ រថយន្តក៏ធ្លាក់ផ្លូវ ហើយក្រឡាប់ តែម្តង។

យ៉ាងណា ប៉ូលិស កំពុងបើកការស៊ើបអង្កេត រកមូលហេតុពិត នៃគ្រោះថ្នាក់ចរាចរណ៍នេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម