Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសភ្លោះ​ទៅ​​ព្រលាន​យន្តហោះ​តេជោ​សម្រេច​ការ​សាងសង់​បាន ២៥%

បានផុស

នៅ

ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ ២៥%។ នេះបើតាមលោកកើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ។

លោកកើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញបាន​បញ្ជាក់ថា ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) គ្រោង​បញ្ចប់​នៅមុនខែមេសា ឆ្នាំ២០២៥ ខណៈ​ការដ្ឋាន​ទាំងមូល​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅ​អំឡុង​ខែមិថុនាឆ្នាំ ២០២៥ ដោយ​ប្រើប្រាស់ថវិកាចំនួន ១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ ខែ។

ស្ពានអាកាសភ្លោះស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី មានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន​ទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម