ព័ត៌មានជាតិ
អ្នកជំនាញយានយន្ត NPIC លើកទឹកចិត្តឱ្យនារីចូលសិក្សាជំនាញមេកានិកយានយន្តឱ្យបានច្រើនថែមទៀត ខណៈកំពុងមានតម្រូវការទីផ្សារខ្ពស់
អ្នកជំនាញបច្ចេកទេសយានយន្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យមាននារីចូលរៀនវគ្គបច្ចេកទេសមេកានិកយានយន្តឱ្យបានច្រើនថែមទៀត ខណៈដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា និងសកលលោក។
លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្តនៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា៖«សិស្សជានារីមានចំនួនតិចជាងសិស្សជាបុរស ដែលមកចុះឈ្មោះចូលរៀនជំនាញមេកានិកយានយន្តនៅសាលា NPIC។ ប្រសិនបើសិស្សនារីចូលរៀន គឺគាត់អាចមានលទ្ធិភាពក្នុងការរកការងារបានឆាប់រហ័យ ហើយតម្រូវការទីផ្សារខ្ពស់ទៀតផង»។
លោកនាយកបន្តថា៖«នារីនៅពេលរៀនចប់ អាចក្លាយជា Service Advisor ជាពិសេសខ្ញុំកន្លងមកសង្កេតឃើញថា នារី គឺខាងក្រុមហ៊ុនត្រូវការច្រើន ដោយសារគាត់អាចកាន់ Spare Part Stock ផ្សេងៗបាន ហើយពេលចេញទៅក្រុមហ៊ុន គេបង្រៀនគាត់ថែមទៅ គាត់អាចគេទទួលស្គាល់សមត្ថភាព គឺល្អមែនទែន»។

លើសពីនេះ លោកនាយកបានលើកទឹកចិត្តដល់សិស្សជានារីគួរតែហ៊ានប្រកួតប្រជែងសមត្ថភាព និងចូលប្រឡូក ក្នុងវិស័យមេកានិកយានយន្តជាមួយនឹងសិស្សជាបុរស ព្រោះសមត្ថភាពបុរស និងនារីមិនមានភាពខុសគ្នាច្រើននោះទេ។ នារីបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង និងកម្លាំងកាយ ដើម្បីចូលប្រឡូក ក្នុងវិស័យការងារផ្នែកយានយន្ត។
លោក ឆេងហ៊ាន់ បានបញ្ជាក់ពីសារៈសំខាន់នៃការចាប់យកជំនាញមូលដ្ឋានក្នុងវិស័យមេកានិចរថយន្ត។ លោកថា មុខវិជ្ជានេះមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យសិស្សអនុវត្តគោលគំនិតក្នុងការផលិត និងការងារជួសជុលយានយន្តប្រកបដោយជំនាញច្បាស់លាស់។
ជាទូទៅសិស្សនិស្សិតដែលលោកបានបង្រៀន គឺលោកណែនាំពួកគេឱ្យយល់អំពីមូលដ្ឋានដូចជា អគ្គិសនី គ្រឿងបន្លាស់យន្តរថយន្តគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខាងក្នុង និងប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក ដើម្បីធ្វើជាមូលដ្ឋាន ហើយអាចក្លាយជាអ្នកជំនាញខាងការងារបច្ចេកទេសយានយន្ត។

ឆ្លងកាត់ការបង្ហាត់បង្រៀនសិស្សនិស្សិតកន្លងមកនេះ លោកបានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់សិស្សនិស្សិតជាច្រើន រួមទាំងការងារស្រាវជ្រាវមួយចំនួនដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស និងសាលា NPICផងដែរ។
លោកបានពន្យល់ថា លទ្ធិផលដែលពួកគេខំប្រឹងប្រែងពេលនេះ គឺជាភាពជោគជ័យដ៏សំខាន់ក្នុងជីវិតពួកគេ ដោយសារសមត្ថភាពអាចធ្វើការផលិតរបស់របរប្រើប្រាស់ គ្រឿងបន្លាស់យានយន្ត និងការជួសជុល។ បន្ទាប់ពីពួកគេបានរៀនចប់ក្នុងរយៈពេល ៤ឆ្នាំ ជាពិសេសប្រសិនពួកគេយកសមត្ថភាពទៅផ្គុំបញ្ចូលគ្នា គឺពួកគាត់មានសមត្ថភាពអាចផលិតជាសម្ភារៈ ឬយានយន្តទាំងមូលបានតែម្ដង។
និស្សិតបញ្ចប់ការសិក្សាពីកម្មវិធីនេះ គឺមានភាពគ្រប់គ្រាន់ក្នុងការបន្តអាជីពផ្សេងៗ។ លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចចូលរួមក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្វាក់ផលិតកម្មដូចជា ការផលិតយានយន្តគ្រប់ប្រភេទ អាចចូលរួម ក្នុងការងារជួសជុលយានយន្ត និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលយកការងារផ្សេងទៀតនៅ ក្នុងវិស័យមេកានិចយានយន្ត៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន