កីឡា
Bernardo ថា Man City លេងដូចកូនក្មេងក្នុងប៉ុន្មាននាទីចុងក្រោយ
ក្លិបមេឃខៀវ Manchester City បានចាញ់ក្លិបបិសាចក្រហម Manchester United ដោយលទ្ធផល ១-២ ក្នុងជំនួប Manchester Derby ប្រកួតសប្ដាហ៍ទី១៦ ពានរង្វាន់ Premier League។

ស្ទើរមិនគួរឲ្យជឿក្នុងការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុន ១-០ នៅនាទី៣៦ ប៉ុន្តែត្រូវបានក្រុមភ្ញៀវ Man Utd វាយបកយកឈ្នះនៅចុងវគ្គទី២ ក្រោយចាយពេលត្រឹមតែ៣នាទីប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើ Bruno Fernandes ស៊ុតពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៨៨ និងកីឡាករ Amad Diallo ស៊ុតចូលនៅនាទី៩០។
ខ្សែបម្រើ Bernardo Silva បាននិយាយថា ៖«ថ្ងៃនេះនៅនាទីចុងក្រោយ យើងលេងដូចយុវជនអាយុក្រោម១៥ឆ្នាំ។ យើងមិនចង់ឱ្យវាកើតឡើងទេ។ វាជាការខកចិត្តបន្តិច ពីព្រោះបើក្រឡេកទៅមើលការប្រកួតនេះ ខ្ញុំគិតថា មានក្រុមតែមួយគត់ដែលអាចឈ្នះការប្រកួត ប៉ុន្តែនៅទីបំផុតយើងចាញ់»។

ចំពោះស្ថិតិការប្រកួត១១លើកចុងក្រោយរបស់ក្លិប Manchester City ពួកគេឈ្នះ១ ស្មើ២ ចាញ់៨លើក។ នេះជាកំណត់ត្រាអាក្រក់បំផុតរបស់លោក Pep Guardiola ក្នុងអាជីពជាគ្រូបង្វឹក។ បច្ចុប្បន្ន Man City បានធ្លាក់មកលេខរៀងទី៥ ក្នុងតារាងពិន្ទុពានរង្វាន់ Premier League ក្រោយប្រកួត១៦លើក ឈ្នះ៨ ស្មើ៣ ចាញ់៥ មាន២៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៩ពិន្ទុ។
ចំណែកនៅតារាងពិន្ទុក្របខណ្ឌ UEFA Champions League ក្លិប Man City កំពុងឈរនៅលេខ២២ ក្រោយប្រកួត៦លើក ឈ្នះ២ ស្មើ២ ចាញ់២ មាន៨ពិន្ទុ នៅជិតតំបន់ត្រូវជាកាត់ចោល៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន