Connect with us

ព័ត៌មានជាតិ

កុមារី ០៣ នាក់​ទៀត រង​គ្រោះ​ឆ្លង​កូវីដ ម្នាក់​រស់នៅ​​សង្កាត់​ផ្សារ​ថ្មី ២ ខណ្ឌ​ដូនពេញ

បានផុស

នៅ

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី ១០៥ នាក់ដែល​ប្រកាស​នៅ​​ព្រឹកនេះ ក៏​មាន​​កុមារ​ឆ្លង​ចំនួន ០៣ នាក់។ កុមារច្រើន​នាក់បាន​​ឆ្លង​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជា​កុមារ​ទាំង ០៣ នាក់ដែលរកឃើញឆ្លង​នៅព្រឹកនេះមាន៖

-កុមារី​ទី​មួយ​អាយុ ១៥ ឆ្នាំ រស់នៅ​សង្កាត់​ស្នោ ខណ្ឌ​កំបូល
-កុមារី​ទី​ពីរ​អាយុ ០៤ ឆ្នាំ រស់នៅ​ខណ្ឌ​ចំការមន
-កុមារី​ទី ៣ អាយុ ០៧ ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ថ្មី​ទី ២ ខណ្ឌ​ដូនពេញ

គួរ​បញ្ជាក់​ថា ព្រឹកនេះ​ក្រសួង​សុខាភិបាលប្រកាស​រកឃើញករណីឆ្លងថ្មី​កូវីដ ១៩ ចំនួន ១០៥ នាក់។ ឃុំសំពៅពូន​ដែល​ស្ថិត​នៅក្នុង​ស្រុកកោះធំ ខេត្តកណ្តាល​ ​រកឃើញអ្នក​ឆ្លងថ្មី ៦៤ នាក់ ត្រឹម​​រយៈពេល ២៤ ម៉ោង​ចុងក្រោយ។ ឃុំ​នេះ​បាន​ផ្ទុះ​អ្នក​ឆ្លង​ក្នុង​​ទំហំប្រកាស​អាសន្ន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយ​អាជ្ញាធរ​បាន​បិទ​ឃុំ​ទាំង​មូល​មិន​ឲ្យ​មាន​ការ​ចេញ​ចូល។

ក្រៅពី​ខេត្តកណ្តាល ខេត្ត​​ក្រុង​ចំនួន ០៥ ទៀតបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​គិត​ត្រឹមព្រឹក​ម៉ោង ០៧ ០០ មាន​៖

-ខេត្តកណ្តាល ៦៤ នាក់
-ភ្នំពេញ ២៩ នាក់
-ព្រះសីហនុ ៨ នាក់
-កោះកុង ០៣ នាក់
-ព្រៃវែង ០១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម