ព័ត៌មានអន្ដរជាតិ
កំណត់ត្រាខ្ពស់! បុគ្គលិកសាលារដ្ឋនៅជប៉ុន ៣២០នាក់ ជាប់ពាក់ព័ន្ធបទល្មើសផ្លូវភេទ
យោងតាមការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន បុគ្គលិកសាលារដ្ឋចំនួន៣២០នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទ នៅចន្លោះខែមេសាឆ្នាំ២០២៣ដល់ខែមីនាឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុតមួយមិនធ្លាប់មាន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បុគ្គលិកអប់រំ ដែលបានជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានផ្លូវភេទ មានដូចជា នាយកសាលា គ្រូបង្រៀន និងអ្នកគ្រប់គ្រងសយនដ្ឋាន។ ប្រហែលពាក់កណ្តាលនៃពួកគេត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទហិង្សាផ្លូវភេទលើកុមារ ហើយ១៥៥នាក់ត្រូវបានបណ្តេញចេញពីមុខតំណែង។
ចំណែកឯជាងពាក់កណ្តាលនៃការរំលោភបំពាន ត្រូវបានប្រព្រឹត្តនៅសាលារៀន ហើយករណីភាគច្រើនពាក់ព័ន្ធនឹងសិស្សវិទ្យាល័យដែលមានអាយុពីចន្លោះពី១៣ដល់១៥ឆ្នាំ។
បើប្រៀបធៀបទៅនឹងទិន្នន័យលើកមុន ចំនួនបុគ្គលិកសាលារដ្ឋដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងផ្លូវភេទ បានកើនឡើងចំនួន៧៩នាក់ បើទោះបីជាច្បាប់ទប់ស្កាត់អំពើហិង្សាផ្លូវភេទពីបុគ្គលិកអប់រំបានចូលជាធរមាននៅក្នុងខែមេសាឆ្នាំ២០២២ក៏ដោយ។
សារព័ត៌មាន NHK បានរាយការណ៍ថា កាលពីដើមខែធ្នូនេះ នាយកសាលាបឋមសិក្សានៅប្រទេសជប៉ុនម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពីបទរំលោភផ្លូវភេទសិស្សម្នាក់កាលពី១៣ឆ្នាំមុននៅសាលារៀនមួយកន្លែងដែលគាត់ធ្លាប់ធ្វើការ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


