ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញមន្ត្រីជំនាញគ្រប់រាជធានី ខេត្តផ្សព្វផ្សាយច្បាប់កូវីដ-១៩ ឲ្យបានដល់ពលរដ្ឋ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងជំរុញឲ្យមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ចូលរួមចុះផ្សព្វផ្សាយច្បាប់កូវីដ-១៩ និងអនុក្រឹត្យលេខ៣៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ឲ្យបានដល់ពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុក្រឹត្យលេខ៣៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ចេញកាលពីថ្មីៗកន្លងមកនេះស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានប្រកាសឲ្យអនុវត្តជាបន្ទាន់រួចមក។
ដូច្នោះហើយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ចូលរួមចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីល្ងាចម្សិលមិញនេះ។
លោកណុប ចាន់ណារិន្ទ បានបន្តថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ចលើគ្រប់វិស័យ ក្នុងនោះការផ្សព្វផ្សាយច្បាប់ គឺជាផ្នែកមួយនៃការងារស្នូលដែលត្រូវអនុវត្ត។
អ្នកនាំពាក្យរូបនេះបន្តថា បើទោះជាបច្ចុប្បន្នបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាជន ការប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងមានកិច្ចការមួយចំនួនត្រូវបានកាត់បន្ថយក៏ពិតមែន តែលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ធ្វើការតាមជំនាញដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល មិនត្រូវទុកឲ្យរាំងស្ទះនូវកិច្ចការអាទិភាពមួយចំនួនដែលទាក់ទងសំណូមពរ ឬតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល និងប្រជាជននោះឡើយ ។ ជាក់ស្តែងនាពេលនេះ ការផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យ ដែលត្រូវបានដាឲ្យប្រើប្រាស់បន្ទាន់នាពេលនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការចូលរួមឲ្យអស់លទ្ធភាព និងគ្រប់រូបភាព ដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា នឹងបាដល់ប្រជាជនគ្រប់មូលដ្ឋាន ។
ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅលើមធ្យោបាយនៃការផ្សព្វផ្សាយ ក្នុងកាលៈទេសៈកូវីដ-១៩ ដោយត្រូវចែករំលែកព័ត៌មានទាំងនេះតាមរយៈបណ្តាញសង្គម ឬក្នុងពេលចុះបំពេញការងារជាមួយរដ្ឋបាលខេត្ត-រាជធានី ខណៈទទួលពលករធ្វើចត្តាឡីស័ក ដែលទើបត្រឡប់មកពីក្រៅប្រទេស ឬតំបន់ផ្សេងៗចូលមកដល់ភូមិកំណើត ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីយខ្មែរ។ សូមបញ្ជាក់ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានអគ្គនាយកដ្ឋានមួយ ក្នុងចំណោមអគ្គនាយកដ្ឋានទាំងបីរបស់ក្រសួង គឺអគ្គនាយដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើការងារជំនាញច្បាប់ ផ្សព្វផ្សាយច្បាប់ និងចូលរួមធ្វើសេចក្តីព្រាង តាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាមួយរាជេដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងអង្គភាពរដ្ឋនានាទៀត៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង