ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ហាមឃាត់ នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air មិនឲ្យចាកចេញពីប្រទេស
ស្របពេលប្រទេសកូរ៉េខាងត្បូង បើកការស៊ើបអង្កេតរកមូលហេតុពិតនៃគ្រោះមហន្តរាយដែនអាកាសដ៏ប្រល័យបំផុតនៅលើទឹកដីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥ ប៉ូលិស បានចេញបញ្ជាហាមឃាត់នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air មិនឲ្យចាកចេញពីប្រទេសឡើយ។

ប៉ូលិសខេត្ត Jeolla ខាងត្បូង ក្នុងទីក្រុង Muan ដែលជាកន្លែងកើតហេតុបាននិយាយថា «ក្រុមស៊ើបអង្កេតបានដាក់បម្រាមធ្វើដំណើរលើលោក Kim E-bae ហើយប៉ូលិសក៏គ្រោងកំណត់អំពីមូលហេតុឲ្យបានយ៉ាងរហ័សនិងហ្មត់ចត់ ព្រមទាំងការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឲ្យ ស្របតាមច្បាប់និងគោលការណ៍ផងដែរ»។
សេចក្តីប្រកាសនេះកើតឡើងស្របពេល ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង Choi Sang-mok បញ្ជាឲ្យធ្វើសកម្មភាពភ្លាម ប្រសិនបើការស៊ើបអង្កេត រកឃើញបញ្ហាណាមួយពាក់ព័ន្ធយន្តហោះនេះ។
សេចក្តីប្រកាសនេះទៀតសោត ធ្វើឡើងបន្ទាប់ពីប៉ូលិស ឆ្មក់ចូលអាកាសយានដ្ឋានអន្តរជាតិ Muan ដោយចូលទៅកាន់ការិយាល័យរបស់ក្រុមហ៊ុន Jeju Air និងស្ថាប័នអាកាសចរណ៍ក្នុងតំបន់។

យោងតាមអាជ្ញាធរកូរ៉េខាងត្បូង, ពួកគេបានទាញយកទិន្នន័យដំបូងពីប្រអប់ខ្មៅមួយរបស់យន្តហោះ Boeing 737-800 ហើយមួយទៀតត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីធ្វើការវិភាគ ខណៈមន្ត្រីកូរ៉េខាងត្បូងក៏ចាប់ផ្តើមការត្រួតពិនិត្យយន្តហោះប្រភេទនេះ ទាំងអស់ដែលកំពុងប្រតិបត្តិការផងដែរ។
គួររម្លឹកថា យន្តហោះ Boeing 737-800 បានចុះចតនៅលើផ្លូវរត់ ដោយមិនមានឧបករណ៍ចុះចតត្រឹមត្រូវភ្លាមៗបន្ទាប់ពីអាកាសយានិក រាយការណ៍ទៅផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអំពីការវាយប្រហាររបស់បក្សី មុនពេលបុករបងផ្ទុះឆេះជាអណ្តាតភ្លើង សម្លាប់មនុស្ស១៧៩នាក់។
នេះគឺជាគ្រោះមហន្តរាយដែនអាកាសសម្លាប់មនុស្សច្រើនបំផុតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ចាប់តាំងពីយន្តហោះ Boeing 747 របស់ Korean Air ធ្លាក់ចូលទៅក្នុងភ្នំ Guam កាលពីឆ្នាំ ១៩៩៧ ឆក់យកជីវិតមនុស្ស ២២៨នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសកូរ៉េខាងត្បូងឆ្មក់អាកាសយានដ្ឋាន Muan ក្រោយហេតុការណ៍ធ្លាក់យន្តហោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


