ព័ត៌មានជាតិ
រដ្ឋមន្ត្រីជំរុញឲ្យមន្ត្រីយកចិត្តទុកដាក់ពង្រឹងការបណ្ដុះបណ្ដាលដើម្បីធានាគុណភាព និងសមត្ថភាពធនធានមនុស្សវិស័យសុខាភិបាល
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្ត និងជំរុញឱ្យនាយកដ្ឋានអភិវឌ្ឍន៍ធនធាន
មនុស្សយកចិត្តទុកដាក់ក្នុងការពង្រឹងការបណ្ដុះបណ្ដាលដើម្បីធានានូវគុណភាព និងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលកាន់តែប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល កាលពីថ្ងៃទី២មករា លោករដ្ឋមន្ត្រីក៏បានណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល។

នៅក្នុងនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះនាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលព្រមទាំងធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឮ និងមាគ៌ាឆ្លុះបញ្ចាំងសំដៅដល់ការរកដំណោះស្រាយ។

លោករដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅអំពី បញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្សបញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកលនិងបញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រជាសកម្មភាពដែលត្រូវអនុវត្តន៍។

ជាមួយគ្នានេះដែរត្រូវស្វែងយល់ពីស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្សរួមមាន ព័ត៌មានជាតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រងធនធានមនុស្សលើកិច្ចការបណ្តុះបណ្តាលលើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។ ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្សប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក និងការបណ្តុះបណ្តាល។ មូលដ្ឋានពិចារណាសំរាប់ជាដំណោះស្រាយ ដែលរួមវិធានដែលធ្វើបាន និងការរៀបចំជាគម្រោងផែនការយុទ្ធសាស្ត្រ៖ ជារួមលើទិដ្ឋភាពហិរញ្ញវត្ថុគម្រោងសាកល្បង និងគ្រប់គ្រង ការរៀបចំបណ្តុះបណ្តាល។

ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សដែលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការងារបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបា
លដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


