សេដ្ឋកិច្ច
កង្វះទុនកែច្នៃក្នុងស្រុក ជាចំណែកធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅហូរចេញទៅទីផ្សារបរទេស ៩៥%
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ថា តាមរយៈការបង្កើតគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ បានធ្វើឱ្យគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្ដើមផ្ដល់កម្ចីអត្រាការប្រាក់អនុគ្រោះដល់សហគ្រាសកែច្នៃក្នុងស្រុក។ ប៉ុន្តែទោះបីជាមានការសហការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះក៏ដោយ ក៏លក្ខខណ្ឌនៃការផ្ដល់កម្ចីមានភាពសាំញាំដែលធ្វើឱ្យសហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុកមិនអាចរកទុនបង្វិលដើម្បីទិញគ្រាប់ស្ដុកទុកសម្រាប់កែច្នៃ ហេតុនេះបានធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅ ៩៥% ត្រូវបាននាំចេញទៅទីផ្សារបរទេស។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា៖ «យើងមិនបន្ទោសតែធនាគារទេ គឺមានកត្តារួមផ្សំ ទី១ លក្ខខណ្ឌរបស់ធនាគារគឺគាត់រាងស៊ាំញាំ ពិបាកទទួលយក ទី២ សហគ្រាសគាត់មិនមានផែនការអាជីវកម្មត្រឹមត្រូវ គាត់អត់មានរបាយការហិរញ្ញវត្ថុត្រឹមត្រូវ ដែលធ្វើឱ្យធនាគារមិនទុកចិត្ត ខណៈបញ្ហានេះសមាគមបានស្នើសុំអ្នកជំនាញបរទេសមកបង្រៀនពួកគាត់អំពីរៀបធ្វើផែនការអាជីវកម្ម ដើម្បីឈានទៅទទួលបានឥណទានការប្រាក់ទាប អញ្ចឹងយើងចង់ថា ធ្វើម៉េចឱ្យធនាគារគាត់បន្ថយលក្ខណ្ឌមួយចំនួន ហើយឱ្យសហគ្រាសចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ចំណុច ២ ហ្នឹងប្រសព្វគ្នាហើយ គឺយើងអាចដើរទៅមុខបានហើយ»។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាអ្នកវិនិយោគក្នុងស្រុក និងបរទេស ហាក់ចាប់អារម្មណ៍ទៅលើវិស័យស្វាយចន្ទី ប្រសិនបើមិនអ្វីប្រែប្រួលទេ ២ ឆ្នាំខាងមុខ កម្ពុជាអាចនឹងសម្រេចបាននូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទីគឺសម្រេចបានការកែច្នៃឱ្យបាន ២៥% ខណៈបច្ចុប្បន្នការកែច្នៃក្នុងស្រុកមានត្រឹមតែជាង ១០% ក្រៅពីនោះនាំចេញទៅទីផ្សារអន្តរជាតិ។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ