Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី កំពុងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។ សន្និបាតនេះ ធ្វើឡើងរយៈពេល១ថ្លៃ កន្លះ គឺចាប់ពីព្រឹថ្ងៃទី១៦ ខែមករា ដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនទាំងអស់ នៃក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ នៃក្រុង ស្រុក នៅក្នុងខេត្តរតនគិរី។ គោលបំណងនៃសន្និបាតនេះគឺទី១.ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី២.ផ្សព្វផ្សាយសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបានក្នុងឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ទី៣.ធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត។ ទី៤.ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងទី៥.លើកទិសដៅអនុវត្តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សារភ្ជាប់នឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសជំរុញផែនការក្នុងការនាំឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម