ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ និងជំនាញរបស់បុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាថ្មីរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ៤០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ ប្អូនៗនិស្សិតនឹងទទួលបាននូវបទពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល ការសម្រេចចិត្ត ការពង្រឹងខ្លួន និងស្គាល់ខ្លួនឯងកាន់តែច្បាស់ពិសេសប្អូនៗ អាចហ្វឹកហាត់លត់ដំខ្លួន និងភាពអត់ធន់ ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំងកាយចិត្ត ចេះធ្វើការជាក្រុមដែលនឹងជួយដុសខាត់សមត្ថភាពកាន់តែប្រសើរ និងបណ្តុះនូវផ្នត់គំនិត និងទម្លាប់ឱ្យចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្អូនៗនិស្សិតដែលបានចូលរួមក្នុងបេសកកម្មបុព្វហេតុមនុស្សធម៌ និងកិច្ចការងារសង្គមនានាពិសេសក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងបានបង្ហាញនូវភាពរីករាយដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមានសមាជិករីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានព្រមទាំងចូលរួមសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

ឯកឧត្តម ហ៊ុន ម៉ានី មានជំនឿជឿជាក់ថា សមាជិកសមាជិកាដែលត្រូវបានជ្រើសរើសចូលថ្មីនេះ នឹងចូលរួមជាមួយក្រុមគ្រួសារ ស.ស.យ.ក គ្រប់បណ្តារាជធានីខេត្តក្នុងការងារតាមវិស័យ និងការងារផ្សេងៗទៀតក្នុងការងារសង្គម និងមនុស្សធម៌ និងបេសកកម្មនានាក្នុងការបម្រើសង្គមជាតិ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា វត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំពោះការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ ស.វ.ស ក្នុងការបន្តខិតខំលើកកម្ពស់ការបម្រើសេវាថែទាំសុខភាព និងសុខុមាលភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាឱកាសពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មន្ត្រី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,៣៤៨ នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។

គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន ១៧លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន ១៣៩,៣៣៤ នាក់ (ស្ត្រីចំនួន ៩០,០១៨នាក់)៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា