Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំងល្បែងស៊ីសង ១ កន្លែង ឃាត់ខ្លួនមនុស្សស្រី ២ នាក់ នៅសង្កាត់ចោមចៅទី ៣

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ីសង​ណេត​ខុស​ច្បាប់ និង​លួច​ប្រើប្រាស់​ថ្នាំញៀន ១ កន្លែង ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ២ នាក់ ព្រមទាំង​ដក​ហូត​សម្ភារៈ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៥ នៅ​ភូមិ​ជម្ពូ​វ័ន ២ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឆ្មក់​ចុះ​បង្ក្រាប ដោយ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​សម្ងាត់​ថា ទីតាំង​ខាង​លើ​មាន​លួច​បង្កប់​ល្បែង​ស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់ និង​លួច​ប្រើប្រាស់​ថ្នាំញៀន​ទៀត​ផង ទើប​នៅ​យប់​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៥ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក ផុន សុផាន អភិបាល​រង បាន​ឆ្មក់​ចុះ​បង្ក្រាប​ជាក់ស្ដែង ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ២ នាក់ ដកហូត​សម្ភារៈ​បាន​មួយ​ចំនួន ព្រមទាំង​​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង។

ក្រោយ​ឆែកឆេរ​រួចរាល់​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ​បាន​ដកហូត​សម្ភារៈ​យក​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​មនុស្ស​ស្រី​ចំនួន ២ នាក់ បាន​ប្រគល់​ជូន​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោមចៅ​ទី ៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ដោយឡែក​ទីតាំង​ខាង​លើ ត្រូវ​បាន​ចាក់សោ​ជា​បណ្ដោះអាសន្ន​សិន៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម