ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ជាមេដឹកនាំបរទេសដំបូងគេ ដែលនឹងជួបជាមួយ ត្រាំ ក្នុងអាណត្តិថ្មី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងធ្វើទស្សនកិច្ចនៅសេតវិមាននាសប្តាហ៍ក្រោយ ដោយធ្វើឲ្យគាត់ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីតោនឌីស៊ី ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានឡើងកាន់អំណាចសាជាថ្មីម្ដងទៀតនៅក្នុងអាណត្តិទី២។

រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោក ត្រាំ បានអញ្ជើញលោក ណេតាន់យ៉ាហ៊ូ ទៅកាន់សេតវិមាននៅថ្ងៃទី៤ខែកុម្ភៈ។
ការប្រកាសនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានអំពាវនាវឲ្យតំបន់ហ្គាហ្សាបញ្ជូនប្រជាជនរបស់ខ្លួនទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ដែលជាសំណើមួយដែលត្រូវបានច្រានចោលភ្លាមៗដោយមេដឹកនាំក្នុងតំបន់ ដែលបានប្រដូចវាទៅនឹងការបោសសម្អាតជនជាតិភាគតិច។
លោក ត្រាំ បានទទួលគុណសម្បត្តិច្រើនសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនៅហ្គាហ្សា ដែលបានចូលជាធរមានមួយថ្ងៃមុនការឡើងកាន់តំណែងរបស់លោកកាលពីថ្ងៃទី២០ខែមករា។
រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាជាការបញ្ចប់ការប្រយុទ្ធគ្នាជាបណ្ដោះអាសន្ន និងការដោះលែងចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែល៧នាក់ និងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ បទឈប់បាញ់នេះក៏បានអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងហ្គាហ្សាវិញផងដែរ។
សូមបញ្ជាក់ថា អាមេរិកផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ នៅក្នុងក្រឹត្យដំបូងមួយរបស់លោក ត្រាំ បានបង្កកជំនួយអន្តរជាតិស្ទើរតែទាំងអស់ លើកលែងតែជំនួយផ្នែកយោធាដល់អេហ្ស៊ីប និងអ៊ីស្រាអែល។
កាលពីសប្តាហ៍មុន លោក ត្រាំ ក៏បានអនុញ្ញាតឲ្យបញ្ជូនគ្រាប់បែកទម្ងន់ ៩០០គីឡូក្រាមទៅអ៊ីស្រាអែល ដែលត្រូវបានផ្អាកដោយអ្នកកាន់តំណែងមុនរបស់គាត់ គឺអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែឧសភាឆ្នាំមុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


