កីឡា
«គុនខ្មែរ»ផ្តល់ឲ្យលោក Oleg បើកភ្នែកពិត ក្រោយហាត់«មួយថៃ»៣០ឆ្នាំ
លោក Oleg Kudrinskiy ប្រធានសហព័ន្ធគុនខ្មែរនៅប្រទេសរុស្ស៊ី កាន់តែជក់ចិត្ត និងស្រឡាញ់«គុនខ្មែរ»ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ បន្ទាប់ពីលោកបានទៅទស្សនាប្រាសាទអង្គរវត្តកាលពីចុងឆ្នាំ២០២៤។

លោក Oleg Kudrinskiy បានដឹកនាំកីឡាកររុស្ស៊ីចូលរួមប្រកួត«គុនខ្មែរជើងឯកពិភពលោក»កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសួនមុខព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនោះ លោក និងសិស្សបានទៅទស្សនាប្រាសាទអង្គរវត្តដែលជាទីកន្លែងធ្វើឲ្យស្គាល់ច្បាស់ពីក្បាច់គុនបុរាណខ្មែរ។
កាន់តែយល់ស៊ីជម្រៅអំពីគុនខ្មែរ ប៉ុន្តែមិនអាចទ្រាំរក្សាទុកក្នុងចិត្តបាន ទីបំផុតលោក Oleg Kudrinskiy បានលាតត្រដាងជាសាធារណៈដើម្បីជាកំណត់ហេតុផ្ទាល់ខ្លួន។ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានសរសេរថា ៖«គុនខ្មែរពិភពលោក អង្គរវត្ត រឿងរបស់ខ្ញុំ»។
ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសរុស្ស៊ីបានរៀបថា ហ្វឹកហាត់ មួយថៃ រយៈពេល៣០ឆ្នាំ ទើបបានហ្វឹកហាត់គុនខ្មែរ។ «ការបង្ហាញនេះមិនមែនជាដំណាក់កាលដំបូងនៅក្នុងជីវិតកីឡារបស់ខ្ញុំឡើយ ប៉ុន្តែជាការ«បើកភ្នែកពិតប្រាកដ»ដែលបានផ្លាស់ប្តូរការយល់ដឹងអំពីក្បាច់គុនរបស់ខ្ញុំ។ ដំណើរកម្សាន្តនេះបានផ្តល់ឱកាសដល់ខ្ញុំបានប៉ះចំប្រវត្តិសាស្ត្រ និង វប្បធម៌បុរាណ តាមរយៈការទស្សនាប្រាសាទអង្គរវត្ត ដែលជានិម្មិតរូបនៃប្រទេសកម្ពុជា និងជាកន្លែងដ៏ពិសិដ្ឋបំផុតនៅលើផែនដី។ មិនមែនតែខ្ញុំម្នាក់ឯងទេ គឺក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិរុស្ស៊ី នាំកីឡាករមកប្រកួតគុនខ្មែរជើងឯកពិភពលោក។ បទពិសោធមួយនេះមិនត្រឹមតែជាសមិទ្ធផលកីឡាសម្រាប់ខ្ញុំ និងសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមឆាកថ្មីមួយ ក្នុងការអភិវឌ្ឍគុនល្បុក្កតោ នៅប្រទេសរុស្សីផងដែរ»។

អាជីពកីឡារបស់លោកបានចាប់ផ្តើមពី «មួយថៃ» ដោយបានលះបង់៣០ឆ្នាំក្នុងការហ្វឹកហាត់។ កីឡានេះសម្រាប់លោកគឺជាទស្សនវិជ្ជាសម្រាប់ជីវិត។ ទោះបីជាយ៉ាងណា រាល់បទពិសោធ លោកតែងតែមានអារម្មណ៍ថា នៅមានអ្វីធំជាងនេះទៀតដែលលោកមិនទាន់ដឹង។ ទីបំផុត«អ្វីមួយ»ធំនោះគឺលោកបានរកឃើញនៅក្នុងប្រទេសកម្ពុជា។
លោក Oleg Kudrinskiy បានរៀបរាប់ថា ៖«ប៉ុន្មានឆ្នាំមុន ខ្ញុំបានចាប់អារម្មណ៍«គុនខ្មែរ»។ ដំបូងឡើយក្បាច់គុនមួយនេះដូចជា«មួយថៃ»ដែល ចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និង វប្បធម៌អាស៊ីអាគ្នេយ៍ តែមានត្រឹមតែជាទស្សនវិជ្ជា និងបច្ចេកទេស ប្លែកៗរៀងៗខ្លួន។ ខ្ញុំចាប់ផ្តើមសិក្សាដោយមានទំនាក់ទំនងជាមួយលោកគ្រូគុនខ្មែរ អានសៀវភៅប្រវត្តិសាស្រ្ត និងសាកល្បងធាតុផ្សំនៃគុនខ្មែរក្នុងការបណ្តុះបណ្តាលរបស់ខ្ញុំ។ កាន់តែបន្លំខ្លួនក្នុងសិល្បៈក្បាច់គុននេះ ទើបដឹងថា ខ្ញុំស័ក្តិសមនឹងជាតំណាងនៅប្រទេសរុស្ស៊ី»។
លោកបានដឹកនាំប្រតិភូចូលរួមប្រកួតគុនខ្មែរជើងឯកពិភពលោកដែលជាឱកាសមិនអាចរំលងបាន។ លោកបានរៀបរាប់ថា ៖«បរិយាកាសពិតជាមិនគួរឱ្យជឿ។ អ្នកប្រយុទ្ធរាប់រយនាក់មកពីទូទាំងពិភពលោក តន្ត្រីប្រពៃណី ពិធីបើកដ៏អស្ចារ្យ។ ស្មារតីប្រកួតប្រជែង លាយឡំដោយការគោរពប្រពៃណី។ សម្រាប់សិស្សរបស់ខ្ញុំ វាគឺជាបទពិសោធដំបូងរបស់ពួកគេក្នុងការប្រកួតប្រជែងកម្រិតនេះ ហើយខ្ញុំមានមោទនភាពចំពោះអ្វីដែលពួកគេដោះស្រាយសម្ពាធ និងបង្ហាញសមត្ថភាពរបស់ពួកគេ»។

លោកប្រាប់ថា ភាពអស្ចារ្យនៃគុនខ្មែរដែលលោកកត់សំគាល់បំផុតគឺ«កែង និងជង្គង់» ព្រមទាំងការវ៉ៃកៀក។ លើសពីនេះ គុនខ្មែរ កាន់តែកាច និងអស្ចារ្យតាមរយៈបច្ចេកទេស រហ័សរហួន និងកាយវាយបក។
លោក និងកូនសិស្សបានឆ្លៀតទៅទស្សនាប្រាសាទអង្គរវត្តដែលជាប្រាសាទដ៏ធំមួយនៅលើពិភពលោក។ លោកបានរៀបរាប់ថា ៖«កន្លែងនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងថាមពលដ៏រិចទ័រ និងវិញ្ញាណរបស់វា។ ខ្ញុំបានទៅដល់ទីនោះនៅពេលព្រលឹមដើម្បីជាសាក្សីពីរស្មីព្រះអាទិត្យរះចាំងមកលើប៉មបុរាណនៃប្រាសាទ។ វាគឺជាការមើលឃើញមួយដែលមិនអាចពណ៌នាដោយពាក្យសំដីបាន»។
លោកបានបន្តថា ៖«ដើរកាត់ប្រាសាទ ខ្ញុំមានអារម្មណ៍ថា ឈប់ពេលវេលា។ រូបចម្លាក់បង្ហាញពីរឿងព្រេងនិទានហិណ្ឌូ ថ្មយក្សកំពុងសម្លឹងមើលអ្នកពីជញ្ជាំងប្រាសាទ បានធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងស្ថិតនៅក្នុងពិភពមួយផ្សេងទៀត។ ខ្ញុំសូម្បីតែឃើញរូបចម្លាក់«ហនុមាន» ព្រះស្វាដែលជានិមិត្តរូបនៃកម្លាំង និងការគោរពស្រឡាញ់។ នេះជាការរម្លឹកមួយទៀតសម្រាប់ខ្ញុំអំពីការផ្សារភ្ជាប់រវាងក្បាច់គុន និងវិញ្ញាណ»។

«ដំណើរមួយនេះមិនត្រឹមតែជាសមិទ្ធផលកីឡាសម្រាប់ខ្ញុំ និងសិស្សប៉ុណ្ណោះទេ តែក៏ជាការចាប់ផ្តើមឆាកថ្មីមួយ ក្នុងការអភិវឌ្ឍវិស័យគុនល្បុក្កតោ នៅប្រទេសរុស្ស៊ីផងដែរ។ គុនខ្មែរ មិនបានជំនួស មួយថៃទេ តែបានបំពេញបន្ថែម បើកខ្ញុំជាមួយភពថ្មី និងលទ្ធភាពថ្មី។ អង្គរវត្ត បានរម្លឹកខ្ញុំពីសារៈសំខាន់នៃការគោរពប្រវត្តិសាស្ត្រ វប្បធម៌ នៅពីក្រោយក្បាច់សិល្បៈ»។
លោកបានបន្ថែមថា ពេលនេះ លោកកំពុងស្ថិតនៅប្រទេសរុស្ស៊ី។ លោកនៅតែបន្តហ្វឹកហាត់ និងបង្ហាត់បង្រៀន ផ្សំធាតុ មួយថៃ និងគុនខ្មែរ។ ដំណើរកម្សាន្តលើកនេះមិនត្រឹមតែជាកីឡាទេ តែជាបទពិសោធខាងស្មារតីដែលមិនអាចបំភ្លេចបាន។ ថ្ងៃណាមួយលោកនឹងវិលត្រឡប់មកស្រុកខ្មែរម្តងទៀតដើម្បីមុជទឹកនៅលើពិភពលោកខ្មែរ និងស្គាល់មន្តអាគមអង្គរវត្តឲ្យកាន់តែច្បាស់៕

ប្រែសម្រួល៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


