ព័ត៌មានអន្ដរជាតិ
ទុរេនវៀតណាមធ្លាក់ថ្លៃ ដោយសារតែការត្រួតពិនិត្យការនាំចូលរបស់ចិន
តម្លៃទុរេនចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គរបស់ប្រទេសវៀតណាម បានធ្លាក់ចុះពី ៦0-៧០ ភាគរយ មកនៅត្រឹម ៤៧ ០០០ ដុង (១,៨៦ ដុល្លារ)/គីឡូក្រាម ក្រោយប្រទេសចិនរឹតត្បឹតការនាំចូល ដោយទាមទារការធ្វើតេស្តសុវត្ថិភាពរកសារធាតុគីមីជាមុនសិន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍កន្លងទៅ។

ទុរេនគុណភាពល្អលេខ ១ ត្រូវបានគេទិញចេញពីចម្ការក្នុងតម្លៃ ៦២ ០០០ ដុង/គីឡូក្រាម និងគុណភាពល្អលេខ ២ លក់នៅតម្លៃ ៤៧ ០០០ ដុង/គីឡូក្រាម។
លោក Thanh កសិករដាំទុរេនក្នុងខេត្ត Tien Giang បាននិយាយប្រាប់ VnExpress ថា លោកបានលក់ទុរេនប្រមូលផលក្រៅរដូវរបស់ខ្លួន ១/៣ ហើយគ្រោងលក់ផលទាំងអស់ នៅពេលទុរេនឡើងថ្លៃឡើងវិញ។
ចំណែកឯម្ចាស់ចម្ការម្នាក់ទៀតក្នុងខេត្តដូចគ្នា លោក Thien បាននិយាយថា លោកលក់ផ្លែទុរេនដែលប្រមូលផលទាំងអស់។ លោកបន្តថា៖ «នៅតម្លៃនេះ កសិករចំណេញតិចតួចណាស់ ជាពិសេសខណៈរដូវប្រមូលផលក្រៅរដូវ ផ្ដល់ផលតិចជាងក្នុងរដូវរហូតដល់ទៅ ៣០-៤០ ភាគរយ»។

ពាណិជ្ជករទិញទុរេននៅតំបន់ដីសណ្ត ឈ្មោះ Khuong បាននិយាយថា ការនាំចេញទុរេនមិនទាន់បានធូរស្បើយទេ ចាប់តាំងពីប្រទេសចិនដាក់ចេញនូវការទាមទារឱ្យមានការត្រួតពិនិត្យលើទុរេន ដើម្បីរកមើលក្រែងលោរមានសារធាតុគីមី Basic Yellow 2 ដែលអាចបង្កមហារីក។ កត្តានេះបានបង្កឱ្យមានការពន្យារពេលក្នុងការនាំចេញទុរេន និងការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង។
ពាណិជ្ជករដដែលបានបន្តថា ពាណិជ្ជករជាច្រើនកំពុងលុបចោលកិច្ចសន្យាទិញធំៗដែលពួកគេបានព្រមព្រៀងពីម្ចាស់ចម្ការ បើទោះបីជាបានបង់ប្រាក់បញ្ញើរួចហើយក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


