Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥នេះរដ្ឋជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ៦៥០នាក់

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្នុងឆ្នាំ២០២៥នេះរដ្ឋាភិបាលនឹងជ្រើសរើសពេទ្យបន្ថែមចំនួន៦៥០នាក់ទៀតដើម្បីបំពេញការងារនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលេចនូវសកម្មភាពធំៗចំនួន៣ទាក់ទងនឹងវិស័យសុខាភិបាលរួមមានការជ្រើសរើសបំពេញបន្ថែមបុគ្គលិកពេទ្យ ការទម្លាក់ថវិកាសម្រាប់បង្កើនបរិមាណថ្នាំព្យាបាលលើសឈាម និងទឹកនោមផ្អែម និងការទម្លាក់ថវិកាជាង១៨លានដុល្លារអាមេរិកដើម្បីម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

ជាមួយគ្នានឹងការលើកឡើងខាងលើសម្ដេចធិបតីក៏ឱ្យដឹងផងដែរថាឆ្នាំ២០២៥នេះរដ្ឋនឹងរើសបុគ្គលិកពេទ្យបន្ថែមសម្រាប់ធ្វើការនៅតាមមណ្ឌលសុខភាពទូទាំងប្រទេសចំនួន៦៥០នាក់ផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអទិភាពនេះត្រូវបានអនុវត្តន៍តាំងពីដើមអាណត្តិមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម