ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកចុះណែនាំនិងបិទហាងអាជីវកម្មអ៊ីនធឺណិត៤៩ទីតាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
ដោយអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២០ ខែមិនានេះ គណបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះណែនាំឲ្យហាង អ៊ីនធឺណិត បិទអាជីវកម្ម ជាបណ្តោះអាសន្នចំនួន៤៩ទីតាំង ដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា អនុវត្តតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនិងមានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានចាត់ឱ្យមន្ត្រីរដ្ឋបាលខណ្ឌ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០ ចុះធ្វើកំណត់ហេតុឱ្យបិទទីតាំង សេវាកម្ម អ៊ីនធឺណិតកាហ្វេ វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ ឱ្យបិទអាជីវកម្មបានចំនួន៤៩ទីតាំង។
អាជ្ញាធរខណ្ឌទួលគោកបានបញ្ជាក់ថា ក្នុងករណីម្ចាស់ទីតាំងមិនសហការ ដោយនៅរឹងទទឹងបន្តប្រកបអាជីវកម្មទៀតនោះអាជ្ញាធរខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


