ព័ត៌មានជាតិ
លោក ចាន់ ដារ៉ុង ៖ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពលរដ្ឋនៅទីជនបទ
កំពត ៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួសមួយខ្សែដែលមានប្រវែង ៥៥០០ ម៉ែត្រដែលស្ថិតនៅក្នុងភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនោះ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ គឺធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវល្អដើម្បីធ្វើដំណើរ និង មានទឹកស្អាតប្រើប្រាស់ ហើយមានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃមានជីវភាពធូរធារនិងមានសុខភាពល្អរឹងមាំ។

លោកចាន់ រ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ហើយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងគិតគូរធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដូចជា ការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ អនាម័យ និងទឹកស្អាតជាដើមជូនពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ លោកចាន់ រ៉ុង រដ្ឋលេខាធិការបានស្នើដល់ បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តាយផ្លូវ សូមចូលរួមសហការជាមួយក្រុមការងារសាងសង់ផ្លូវមកពី នាយកដ្ឋានស្ថាបនា និងវិស្វកម្មរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ និងមានការយោគយល់ខ្ពស់ ចំពោះផលប៉ះពាល់ផ្សេងៗអំឡុងពេលស្ថាបនាផ្លូវ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវប្រព្រឹត្តិទៅរលូត និងរួចរាល់បានឆាប់រហ័សតាមការគ្រោងទុក។

លោក ចាន់ រ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើទៅដល់ក្រុមវិស្វកម្មផងដែរថា ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់បានរួចរាល់ មុនរដូវភ្លៀងធ្លាក់ ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលក្រសួងបានកំណត់ជូន។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយ ០៣កន្លែង, លូមូលមុខពីរ ០១កន្លែង លូប្រអប់មុខមួយ ០១កន្លែង និងលូប្រអប់មុខពីរ ០១កន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង, នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ការសាងសង់ផ្លូវគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥៕
ដោយ ៖ សឹង រ៉ាត់








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


