Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានជោគជ័យ និងក្លាយជាប្រទេសគំរូក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីក្នុងចំណោមប្រទេស១៣៥

បានផុស

នៅ

ប្រទេសកម្ពុជាបានទទួលជោគជ័យ និងក្លាយជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីក្នុងចំណោមប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន១៣៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជោគជ័យរបស់កម្ពុជានេះ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោងសិក្សា ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្ត្រី” នៅថ្ងៃទី២៧កុម្ភៈនេះ នៅសណ្ឋាគារ​ឡឺរ៉ូយាលភ្នំពេញ បន្ទាប់ពីបានសិក្សាស្រាវជ្រាវពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងដោយក្រុមការងារនៃមជ្ឈមណ្ឌលសុខភាពសាកលស្តីពីសុខភាព កុមារនៃមន្ទីរពេទ្យកុមារ SickKids ក្នុងទីក្រុង Toronto សហការជាមួយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលទៅលើប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន១៣៥ ដែលមានទិន្នន័យក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ថ្លែងក្នុងសិក្ខាសាលានាឱកាសនោះ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវដើម្បីកំណត់រក ប្រទេសដែលមានចំណូលទាប និងមធ្យមទាំងឡាយក្នុងពិភពលោក ដែលសំរេចបានលទ្ធផលល្អប្រសើរក្នុងការធ្វើឱ្យ
សុខភាព និងសុខមាលភាពស្ត្រី លើគ្រប់ដំណាក់កាលនៃវដ្តជីវិតក្នុងកំឡុង២០ឆ្នាំចុងក្រោយនេះ។ ការសិក្សានេះបានប្រើប្រាស់នូវ សូចនាករ ចំនួន ៣២ ប្រភេទដែលគ្របដណ្តប់លើវិមាត្រចំនួន ១០ប្រភេទ រួមមាន សុខភាព, ភាពអាច
ទទួលបាននូវអាហារូប្បត្ថម្ភល្អ, ការអប់រំ,ភាពមានការងារធ្វើ,ភាពពង្រឹងអំនាចស្ត្រី,លទ្ធភាពទទួលបានសេវា,ភាពក្រីក្រ,កត្តាបំរែបំរួលអាកាសធាតុ និងបរិស្ថាន,សុវត្ថិភាព និងសន្តិសុខ និងការអនុវត្តដែលគ្រោះថ្នាក់ និងអំពើហិង្សាលើស្ត្រី។

ជាលទ្ធផលក្រុមការងារបានរកឃើញថា ក្នុងចំណោមប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន
១៣៥មានប្រទេសចំនួន ៧៩ ដែលមានទិន្នន័យត្រូវតាមលក្ខណ្ឌកំណត់ខាងលើ។ ក្នុងចំណោមប្រទេសទាំង៧៩ មានប្រទេស ៤ ទទួលពិន្ទុខ្ពស់ជាងគេ គឺប្រទេសកម្ពុជា មានពិន្ទុ១៤ ប្រទេសអេត្យូពី មានពិន្ទុ ១៣.៥ ប្រទេស បូលីវី មានពិន្ទុ១៣.៥ ប្រទេស បង់ក្លាដេស មានពិន្ទុ ១១.៣និង ប្រទេសឥណ្ឌា មានពិន្ទុ ១០.៩។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបន្តថា មានកត្តាចំនួន៧ធំៗ ដែលជំរុញឱ្យកម្ពុជាទទួលបានជោគជ័យនោះគឺ ១ ការពង្រឹងប្រពន្ធ័សុខាភិបាល ២ សកម្មភាពចុះអប់រំផ្ទាល់ និងការផ្តល់សេវាក្នុងសហគមន៍ ៣ ភាពប្រសើរឡើងនៃហេត្ថារចនាសម្ព័ន្ធ និងសេវាសាធារណៈ ៤ ការប្រែប្រួលនូវការយល់ឃើញ និងបទដ្ឋានយែនឌ័រ ៥ ការដាក់ចេញនូវកម្មវិធីនិងគោលនយោបាយដែលបានផ្តោតចំគោលដៅ និងស៊ីសង្វាក់គ្នា ៦ ការប្តេជ្ញាចិត្តខ្ពស់ និងការបើកទូលាយរបស់រដ្ឋាភិបាល និង៧ ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី
“ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នេះ គឺពិតជាបានបង្ហាញជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រី នៅប្រទេសកម្ពុជា។
តាមរយៈការផ្តល់ពិន្ទុលើសូចនាករសំខាន់ៗ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ស្រ្តី ដែលរួមមានអត្រាកាត់បន្ថយអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទទៅលើស្រ្តី អត្រានៃការឆ្លងនៃជំងឺអេដស៍ អត្រាការប្រើប្រាស់សេវានៃការថែទាំមុនពេលសម្រាល និងសូចនាករគន្លឹះផ្សេងៗទៀត បង្ហាញច្បាស់ពីភាពរីកចម្រើនរបស់កម្ពុជា
លើវិស័យសុខាភិបាល ក៏ដូចវិស័យផ្សេងៗទៀត ដោយកម្ពុជាទទួលបានលទ្ធផលល្អលើវិមាត្រសុខភាព ការប្រើប្រាស់សេវា និងវិមាត្រអាហាររូបត្ថម្ភបើប្រៀបធៀបទៅនឹងប្រទេសនានា នៅតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងប្រទេសជុំវិញតំបន់ប៉ាស៊ីហ្វិក។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្តី្រ និងកុមារ
ទទួលបាននូវសេវាសុខាភិបាលពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។

ចំណែកលោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានសម្តែងនូវការអបអរសាទរដែលប្រទេស​កម្ពុជាទទួលបានលទ្ធផលល្អក្នុងវិស័យសុខភាព និងសុខុមាលភាពរបស់ស្រ្តី ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់
និងត្រូវបានជ្រើសរើសជាប្រទេសគំរូ ក្នុងគម្រោងស្រាវជ្រាវ។

លោកស្រីកិត្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី ស្ថាប័នអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ដែលបានជួយគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការសិក្សាស្រាវជ្រាវនេះ រហូតទទួលបានលទ្ធផលល្អប្រសើរដែលប្រយោជន៍សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយនានានៅពេលអនាគត ដើម្បីធ្វើឱ្យស្រ្តីកម្ពុជាក៏ដូចជាប្រជាជនទាំងអស់ មានសុខភាព និងសុខុមាលភាព កាន់តែប្រសើរឡើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៦ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម