សេដ្ឋកិច្ច
អ្នកឧកញ៉ាសួ វិរៈ ប្រកាសស្វែងរកអ្នកជំនាញកែច្នៃវត្ថុអនុស្សាវរីយ បង្រៀនសហគមន៍កោះស្ដេច
អ្នកឧកញ៉ា សួ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស បានប្រកាសស្វែងរកអ្នកជំនាញកែច្នៃវត្ថុអនុស្សាវរីយពីគ្រឿងសមុទ្រ បង្រៀនដល់សហគមន៍កោះស្ដេច រកចំណូលបន្ថែម។

អ្នកឧកញ៉ា សួ វិរៈ បានឱ្យដឹងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍កោះស្ដេចភាគច្រើន ប្រកបមុខរបរជាអ្នកនេសាទ មានប្រពន្ធនៅផ្ទះតាំងតែពីដើមមក ដែលប្រពន្ធជាអ្នកចាក់មងសម្រាប់ឱ្យប្ដីនេសាទ សល់ពេលក្រៅពីនេះ គឺទំនេរ។
អ្នកឧកញ៉ាសួ វិរៈ បានបញ្ជាក់ថា៖ «ដោយសារភ្ញៀវទេសចរទៅលេងកោះស្ដេចមានចំនួនកើនឡើង ជារៀងរាល់ថ្ងៃឥឡូវនេះ ផ្លូវបានស្អាតស្ទើតែ ១០០% ខណៈចំនួនភ្ញៀវទេសចរ ទាំងខ្មែរ និងបរទេសក៏មានការកើនឡើង អញ្ចឹងហើយខ្ញុំមានគំនិតមួយចង់ឱ្យប្រជាពលរដ្ឋនៅលើកោះស្ដេច គាត់អាចរកចំណូលបានបន្ថែម ហើយប្រើធនធានដែលគាត់មានហើយយកទៅបោះចោល កប់នៅក្នុងសមុទ្រ ឬដុតចោល ឱ្យច្នៃជាចំណូលពួកគាត់វិញ»។

អ្នកឧកញ៉ាសួ វិរៈ បានបញ្ជាក់ថា សំបកខ្ចៅ ខ្យង ដែលបោះចោលនៅតាមមាត់ឆ្នេរ មិនមានរបៀបច្នៃទេ ប្រសិនបើយើងអាចរកអ្នកដែលមានជំនាញ មកបង្រៀនពួកគាត់បាន ដូច្នេះគាត់អាចរកចំណូលបន្ថែមពីការធ្វើរបស់របរទាំងនោះ។
អ្នកឧកញ៉ាសួ វិរៈ បន្ថែមថា៖«ប្រសិនបើអ្នកដែលគាត់មានជំនាញ អាចមកជួយការងារខ្ញុំបាន ក្នុងនោះយើងថា ជាការស្មគ្រចិត្តក៏បាន តែខ្ញុំមានចរចារជាក់ស្ដែងថាតើគាត់អាចយកជាប្រាក់រយៈពេលប៉ុន្មានខែ ដើម្បីបង្រៀនប្រជាពលរដ្ឋប៉ុន្មានខែ ដើម្បីឱ្យប្រជាពលរដ្ឋមាសត្ថភាពចេះធ្វើរបស់របរផ្សេងៗ ដើម្បីលក់ទៅឱ្យភ្ញៀវទេសចរ»។
បើតាមអ្នកឧកញ៉ាសួ វិរៈ មានរូបមន្តពីរទី១ គឺឱ្យប្រជាពលរដ្ឋលក់នៅផ្ទះរបស់គាត់ក៏បាននៅពេលដែលប្រជាពលរដ្ឋធ្វើនៅឯផ្ទះរបស់គាត់ ជាផលិតផលថ្មីមួយដែលឱ្យភ្ញៀវទេសចរទៅមើលរបៀបធ្វើវត្ថុអនុស្សាវវីយ៍។ ទី២ ប្រសិនបើគាត់មិនអាចលក់បានទេ គឺ ក្រុមហ៊ុនវីរៈ ប៊ុនថាំ ធានាទិញទាំងអស់៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


