ព័ត៌មានជាតិ
២ សប្ដាហ៍ អប់រំណែនាំពលរដ្ឋលើកោះស្តេចម្តង អំពីរបៀបទុកដាក់សំរាម
អាជ្ញាធរស្រុកគិរីសាគរ និងអ្នកពាក់ព័ន្ធ ២សប្តាហ៍ម្តង តែងអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរកុំឱ្យចោលសំរាមតាមឆ្នេរ ឬទឹកសមុទ្រ គ្រាបញ្ហាសំរាម កំពុងត្រូវបានយកចិត្តទុកដាក់ដោះស្រាយ។

ដើម្បីបង្កើនការយល់ដឹងពីរបៀបដាក់សំរាមត្រឹមត្រូវ លើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និងផ្ទៃទឹកសមុទ្រគ្មានកាកសំណល់សំរាមផ្សេងៗ ២សប្តាហ៍ម្តងក្នុង១ខែ ក្រោមការដឹកនាំរបស់អាជ្ញាធរស្រុកគិរីសាគរ យុវជនកាយរិទ្ធកម្ពុជា និងប្រជាសហគមន៍នេសាទសម្រស់កោះស្តេច។
លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះថា ក្នុងគោលបំណងរបស់អាជ្ញាធរស្រុក គឺធ្វើយ៉ាងណាឱ្យពលរដ្ឋ ក៏ដូចជាអ្នកទេសចរ ដែលមកលេងកម្សាន្តនៅលើរមណីយដ្ឋានកោះស្តេចចេះទុកដាក់សំរាម ប្រកបដោយសណ្តាប់ធ្នាប់ត្រឹមត្រូវ។


លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ពន្យល់បន្ថែមថា ការបំផុសគំនិតដល់ពលរដ្ឋ និងអ្នកទេសចរមិនឱ្យបោះសំរាមតាមឆ្នេរ និងទឹកសមុទ្រនេះ ធ្វើឡើងក្រោយពីក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាម និងរឺម៉ក់ចំនួន២គ្រឿងមកកាន់អាជ្ញាធរបន្ថែមពីយន្តការគ្រប់គ្រងសំរាមដែលមានស្រាប់។

អាជ្ញាធរស្រុកគិរីសាគរ អះអាងទៀតថា កន្លះខែមកនេះ បន្ទាប់ពីតម្លើងឡដុតសំរាមរួចរាល់ ក្រុមហ៊ុនដៃគូវិនិយោគបាននឹងកំពុងសាកល្បងប្រមូលសំរាមតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមិនទាន់គិតថ្លៃសេវា៦ខែក្នុងគោលបំនងឱ្យពលរដ្ឋបានចូលរួមវេចខ្ចប់សំរាមបានល្អ។

បញ្ហានេះដែរ លោក ចេង មុន្នីរិទ្ធ ឱ្យដឹងដែរថា បច្ចុប្បន្ន មានប្រជាពលរដ្ឋពី៦០ទៅ៧០ភាគរយហើយចូលរួមទុកដាក់សំរាមបានត្រឹមត្រូវទៅការែណនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម។ មុនពេលមិនទាន់មានយន្តការថ្មីដោះស្រាយ ពលរដ្ឋតែមួយចំនួនធំចោលសំរាមពាសវាលពាលកាល ជាពិសេសលើទឹកសមុទ្រតែម្តង។
ដោយឡែកចំពោះតម្លៃសេវាប្រមូលវិញ អាជ្ញាធរ តំណាងក្រុមហ៊ុនវិនិយោគ និងពលរដ្ឋ នឹងមានការប្រជុំគ្នាលម្អិតអំពីការកំណត់តម្លៃប្រមូលទៅតាមទំហំបរីមាណនៃការបញ្ចេញសំរាម។ អ្វីដែលសំខាន់គឺការចូលរួមយល់ដឹងរបស់ពលរដ្ឋ ជាមុនសិន។

កន្លងទៅ កោះស្តេចធ្លាប់មានក្រុមហ៊ុនប្រមូលសំរាមម្តងហើយដែរ តែក៏ត្រូវបានផ្អាកឈប់ដំណើរការទៅវិញ ក្រោមហេតុផលជាច្រើន។ សព្វថ្ងៃនេះ កោះស្តេច មានប្រជាពលរដ្ឋជិត៧០០គ្រួសារដែលកំពុងរស់នៅលើកោះមួយនេះ ភាគច្រើនប្រកបមុខរបរនេសាទ ធ្វើអាជីវកម្មតិចតួច និងបម្រើសេវាទេសចរណ៍។

តាមរយៈអ្នកសារព័ត៌មាន កន្លងទៅ ប្រជាពលរដ្ឋរស់នៅលើកោះស្តេច អះអាងថា ឱ្យមានតែមានក្រុមហ៊ុនប្រមូលសំរាមជាថ្មី គឺពួកគាត់ស្មោះចិត្តបង់វិភាគទានថ្លៃសេវាប្រមូលសំរាមតាមខ្នងផ្ទះម្នាក់ៗ ព្រោះពួកគាត់ក៏មិនចង់សំរាមរាយប៉ោយលើគោក ឬទឹកសមុទ្របាត់បង់សោភ័ណ្ឌភាពបរិស្ថាន និងបង្កឱ្យកើតមានជំងឺផ្សេងៗផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


