ព័ត៌មានជាតិ
សំណល់សំរាមនៅកោះស្តេច នឹងលែងជួបបញ្ហាចោទទៀតហើយ ខណៈឡដុតសំរាមចាប់ផ្តើមដំឡើង
ដំណើរការគ្រប់គ្រងសំណល់សំរាមរឹងរាវ នៅលើកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ នឹងលែងជួបបញ្ហាចោទទៀតហើយ ខណៈក្រសួងបរិស្ថាន បានផ្តល់ជាយានជំនិះដឹកជញ្ចូន និងឡដុតដោយអាជ្ញាធរស្រុក កំពុងដំឡើងលើទីលាន ចោលសំរាម។
អំណះតទៅ អាចនិយាយថា បានបញ្ហាសំរាមប្រភេទ នឹងត្រូវបានកាត់បន្ថយ តាមរយៈការចោលពាសវាលពេញកាលដូចពេលនេះ ខណៈអាជ្ញាធរត្រៀមដំឡើងជាឡ សម្រាប់ដុតសំរាមទាំងនោះ ហើយថែមទាំងរៀបចំឲ្យមានអ្នកវិនិយោគ ប្រមូលដឹកជញ្ចូនយកទៅទីលានសំរាម ទៀតផង។
លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានឲ្យដឹងរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ថា ផលប៉ះពាល់ដោយ សារការចោលសំរាម គ្មានសណ្តាប់ធ្នាប់នៅលើកោះស្តេច តាមខ្នងផ្ទះរបស់ពលរដ្ឋ អាចនឹងត្រូវបានកាត់បន្ថយជា អតិបរិមា ដោយក្រសួងបរិស្ថានផ្តល់ជាសម្ភារៈដឹកជញ្ចូន និងឡសម្រាប់ដុតសំរាមតាមសំណើរបស់អាជ្ញាធរ កន្លងទៅ។
លោក ចេង មុនីរិទ្ធ រំពឹងថា មូលដ្ឋានលើកោះស្តេច នឹងជំនួសមកនូវសោភណ្ឌភាពបិរស្ថានល្អស្អាតដ៏ទាក់ទាញ មួយខាងផ្នែកវិស័យទេសចរណ៍ សុខុមរមនា ព្រមទាំងមានសុខភាពមាំមួន ឈ្នះនឹងជំងឺផ្សេងៗ ដែលកកើតចេញពីវិបត្តិសំរាម។ អាជ្ញាធរស្រុក ក៏ថ្លែងអំណរអរគុណដល់ក្រសួងបរិស្ថាន ដែលយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលផ្តល់ជាឡដុតសំរាម និងមធ្យោបាយដឹកជញ្ជូនមកដល់មូលដ្ឋានឃុំកោះស្តេច។
បើតាមលោកអភិបាលស្រុក ពេលមានឡដុតសំរាមហើយ លោកនឹងប្រជុំជាមួយដៃគូ ក្រុមហ៊ុនវិនិយោគ កំណត់ថ្លៃសេវាប្រមូលសំរាមតាមខ្នងពលរដ្ឋ ដោយឲ្យពួកគាត់ចូលរួមបង់វិភាគទានថ្លៃ ដឹកជញ្ចូនសំរាមទៅចោលទីលានសំរាម មានផ្ទៃដីប្រមាណ ២ពាន់ម៉ែត្រការ៉េ ពីព្រោះការធ្វើបែបនេះ ដើម្បីរក្សានិរន្តរភាពគ្រប់គ្រងសំរាម នៅលើកោះស្តេចប្រកបដោយប្រសិទ្ធភាព ទៅថ្ងៃអនាគត។
បច្ចុ្បបន្នសំរាម ដែលបានបញ្ចេញតាមខ្នងផ្ទះពលរដ្ឋឃុំកោះស្តេច សព្វថ្ងៃប្រមាណ ២ទៅ៣ ក្នុង ១ថ្ងៃៗ ដោយខ្លះពួកគាត់បង្ខំចិត្ត បោះចោលទៅក្នុងទឹកសមុទ្រ ឬសំរាមមួយចំនួនផ្សេងទៀត អាចដុតចោលក្បែរផ្ទះបង្កឲ្យបាត់បង់សោភ័ណ្ឌបរិស្ថាន ជាពិសេសជីវចម្រុះរងគ្រោះផុតពូជ ជាដើម៕
អត្ថបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


