ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោផ្តល់អំណោយជូនពលរដ្ឋ២៥គ្រួសារកំពុងធ្វើចត្តាឡីស័ក
ប្រជាពលរដ្ឋប្រមាណ២៥គ្រួសារ រស់នៅក្នុង បុរី ពិភពថ្មី គួរស្រូវ៣ មូលដ្ឋានសង្កាត់រលួស ខណ្ឌវដង្កោ ទទួលបានអំណោយពីអាជ្ញាធរខណ្ឌដង្កោ ក្នុងការធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ នៅផ្ទះរបស់ពួកគាត់ ។
មន្ត្រីសាលាខណ្ឌដង្កោប្រាប់ឲ្យដឹងថា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ តំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចុះចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងធ្វើចត្កាឡីស័ក រយៈពេល១៤ថ្ងៃ នៅផ្លូវលេខ ១៧B នៃ បុរី ពិភពថ្មីគួរស្រូវ៣ ចំនួន២៥គ្រួសារ អ្នកចូលរួម២៥នាក់ ស្រី១៥នាក់ក្នុងនោះមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកសុទ្ធ ០១ កេស និងទឹក ស៊ីអ៊ីវ១ យួរ ។

មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់បន្តឲ្យដឹងថា ការធ្វើបែបនេះរបស់អាជ្ញាធរខណ្ឌដង្កោ គឺដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារនេះបានមួយរយះ និងដើម្បីកុំឲ្យពួកគាត់ចេញទៅខាងក្រៅផ្ទះផ្តេសផ្តាស ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោ សូមធ្វើការសំណូមពរ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាឲ្យបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៣ការពារ និង ៣កុំ ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


