កីឡា
លោក Masato កីឡាសូហ្វតិន្នីសកម្ពុជារីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានកំណើនអ្នកហាត់ច្រើន
គ្រូឧទ្ទេសជនជាតិជប៉ុន លោក Masato លោកពិតជាសប្បាយរីករាយចំពោះភាពរីកចម្រើនរបស់កីឡាសូហ្វតិន្នីសកម្ពុជា រហូតមានកំណើនកីឡាករ កីឡាការិនីកាន់តែច្រើន និងមានជាសកម្មភាពប្រកួត ឬវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់បែបនេះ។

លោក Masato(អាវខ្មៅ)
លោក Masato គ្រូឧទ្ទេសវគ្គវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលថ្នាក់ជាតិ បានឲ្យដឹងថា កាលពី ១០ឆ្នាំមុនដែលលោកបានមកដល់ដំបូងគឺនៅកម្ពុជាមិនស្គាល់កីឡាសូហ្វតិន្នីសនោះឡើយ និងមានការពិបាកខ្លាំងចំពោះការស្វែងរកទីលានលេង ឬរកដៃគូប្រកួតជាដើម។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
គ្រូជនជាតិជប៉ុនរូបនេះបន្ថែមទៀតថា និយាយពីវគ្គបណ្ដុះបណ្ដាលនេះវិញ លោកបានបង្ហាត់បង្រៀនពីលក្ខណៈបច្ចេកទេសកម្រិតដំបូងច្រើនដល់សិក្ខាកាម។ សិក្ខាកាមចូលរួមវគ្គនេះមានការយល់ដឹងកាន់តែច្រើនពីលក្ខន្តិៈផ្សេងៗពិសេសនោះចៅក្រមនៅលើកៅអី និងចៅក្រុមខ្សែបន្ទាប់ជាដើម។ វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឲ្យយល់ដឹងកាន់តែច្បាស់អំពីការប្រកួតធំៗលើឆាកអន្តរជាតិដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងពេលខាងមុខ។


ទិដ្ឋភាពសិក្ខាកាមអនុវត្តន៍ផ្ទាល់
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ ១១ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ និងបានធ្វើពិធីបិទបញ្ចប់ហើយនៅមុននេះ។ វគ្គបណ្ដុះបណ្ដាលនេះមានគ្រូឧទ្ទេសចំនួន ២រូបគឺលោក Masato ជនជាតិជប៉ុន និងលោក យី សារិន ជនជាតិខ្មែរ។ សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះមានចំនួន ២៦រូប ប្រុស២៣ ស្រី៣រូប។ ក្នុងពិធីបិទវគ្គនេះផងដែរមានការចូលរួមជាអធិបតីភាពដោយលោក យិត ភីរៈ អគ្គលេខាធិការសហព័ន្ធ និងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ៕


ទិដ្ឋភាពបិទវគ្គបណ្ដុះបណ្ដាល
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


