Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរណាស់! ពលករចំណាកស្រុកជិត៣០០នាក់ ក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅថៃ ឆ្លងកូវីដ មានទាំងខ្មែរផងដែរ

បានផុស

នៅ

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ពលករចំណាកស្រុកបរទេសជិត៣០០នាក់ នៅឯមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍ក្នុងសង្កាត់ Suan Phlu និង Bang Khen បានឆ្លងជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 5ffbbb05076bf_600.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ជនចំណាកស្រុកបរទេសចំនួន៩៨នាក់ក្នុងចំណោម១,៨៨៨នាក់ នៅឯមណ្ឌលឃុំឃាំង ត្រូវបានធ្វើតេស្តវិជ្ជមានចាប់ពីថ្ងៃទី១១ខែមីនាដល់ថ្ងៃសៅរ៍សប្តាហ៍មុន។ នៅថ្ងៃសៅរ៍ មានករណីដែលត្រូវបានបញ្ជាក់ចំនួន២៩៧ ករណីបន្ថែមទៀត ដែលភាគច្រើនបានចូលក្នុងប្រទេសដោយខុសច្បាប់។

This image has an empty alt attribute; its file name is w_56602653.jpg

លោកស្រីនិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺ។ លោកស្រីបន្តថា មណ្ឌលទាំងអស់ ឈប់ទទួលយកអ្នកមកថ្មីហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា មិនមានរបាយការណ៍នៃការឆ្លងក្នុងចំណោមមន្រ្តីអន្តោប្រវេសន៍ទេ។ អ្នកជាប់ឃុំដែលឆ្លងរោគ ត្រូវបានបំបែកចេញពីអ្នកដទៃទៀត។

This image has an empty alt attribute; its file name is 3927283-1024x679.jpg

ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មន្រ្តីអន្តោប្រវេសន៍ដែលមានទំនាក់ទំនងជាមួយពលករចំណាកស្រុកដែលជាប់ឃុំ។

មានជនអន្តោប្រវេសន៍ចំនួន១,៦១៥នាក់នៅឯមណ្ឌលឃុំឃាំងនានា ដែលពួកគេភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is Statement-on-migrants-1030x579-1.jpg

អគ្គស្នងការនគរបាលជាតិបាននិយាយថា អ្នកជាប់ឃុំដែលឆ្លងរោគ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល។

ស្នងការប៉ូលិសអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang បានទទួលស្គាល់ថា ស្ថានភាពចង្អៀតណែនតាន់តាប់របស់មណ្ឌល បានរួមចំណែកដល់ការឆ្លងក្នុងចំណោមអ្នកជាប់ឃុំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម