ព័ត៌មានអន្ដរជាតិ
តុលាការអង់គ្លេសរកឃើញថា បុរសពីរនាក់មានពិរុទ្ធពីបទលួចបង្គន់មាស
តុលាការអង់គ្លេសកាលពីថ្ងៃអង្គារ១៨មីនាបានរកឃើញពិរុទ្ធចំពោះបុរសពីរនាក់ជុំវិញការលួចបង្គន់មាសពីការតាំងពិពណ៌សិល្បៈនៅវិមាន Blenheim ប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ខែមីនានេះ។
ចៅក្រមនៅតុលាការ Oxford Crown បានរកឃើញថា លោក Michael Jones អាយុ៣៩ឆ្នាំ មានទោសពីបទ លួច និង Frederick Doe អាយុ៣៦ឆ្នាំ មានទោសពីបទសមគំនិតក្នុងការផ្ទេរទ្រព្យសម្បត្តិព្រហ្មទណ្ឌ ក្នុងករណីលួចកាលពីយប់កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៩ ប្រើពេលតែ៥នាទីប៉ុណ្ណោះនិងមានញញួរជាច្រើនបន្សល់ទុកនៅកន្លែងកើតហេតុ។
ចំណែកបុរសម្នាក់ទៀតឈ្មោះ James Sheen អាយុ ៤០ឆ្នាំបានសារភាពកំហុសពីបទជួយ ឃុបឃិតផ្ទេរទ្រព្យសម្បត្តិព្រហ្មទណ្ឌ។ រីឯជនជាប់ចោទ Bora Guccuk អាយុ ៤១ ឆ្នាំដែលជាងគ្រឿងអលង្ការ តុលាការរកឃើញថាមិនមានទោសពីបទផ្ទេរទ្រព្យសម្បត្តិព្រហ្មទណ្ឌនោះទេ។

គួររម្លឹកថា បើតាមជនសង្ស័យJones ធ្លាប់បាននិយាយថា គាត់បានប្រើបង្គន់នៅវិមាន Blenheim មួយថ្ងៃមុនពេលលួចយកវាមក។ នៅពេល Jones បានទៅទស្សនាការតាំងពិពណ៌ Jones បានថតរូបបង្គន់មាស សោរទ្វារ និងបង្អួចក្បែរនោះ។
នៅថ្ងៃបន្ទាប់ វិចិត្រករ Maurizio Cattelan ដែលជាម្ចាស់ស្នាដែរបានរៀបចំពិធីសម្ពោធពិធីពិពណ៌នេះ ពួកគេក៏ធ្វើសកម្មភាព។ ប៉ុន្មានម៉ោងបន្ទាប់ពីភ្ញៀវចេញទៅអស់ ក្រុមរបស់Michael Jones បានប្រើរថយន្តពីរគ្រឿង ចូលតាមច្រកទ្វារវាំង វាយបំបែកបង្អួច វាយយកបំណែកបង្គន់ចេញ ហើយរមៀលចេញពីអាគារ ខណៈពេលមិនមានកម្លាំងសន្តិសុខល្បាត។
ប៉ូលិសបានមកដល់ក្នុងរយៈពេលប្រាំនាទីក្រោយសំឡេងរោទិ៍ ប៉ុន្តែពួកគេបានចាកចេញទៅបាត់។ បន្ទាប់ពីការលួចនេះពួកគេបានបំបែកមាសនេះជាបំណែក និងលក់ចេញ ហើយបន្តសកម្មភាពលួចនៅតាមសារៈមន្ទីនានាទៀតផង។
ក្នុងករណីនេះ Doe នឹងត្រូវកាត់ទោសនៅថ្ងៃទី១៩ខែឧសភា ខណៈដែលកាលបរិច្ឆេទកាត់ទោស Jones និង Sheen មិនទាន់ត្រូវបានកំណត់នៅឡើយ។
គួរបញ្ជាក់ថាស្នាដៃសិល្បៈបង្គន់មាសនេះមានទម្ងន់ ៩៨ គីឡូក្រាម ដែលវាត្រូវបានផលិតចេញពីមាសដែលមានតម្លៃប្រហែល ២.៨ លានផោន (៣.៥ លានដុល្លារអាមេរិក) ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


