ព័ត៌មានជាតិ
លោក ញ៉ែម សំអឿន ថា ករណីឱ្យគ្រប់គ្រងបញ្ជីសុនខ ព្រោះលោកឃើញថាមានផលប៉ះពាល់ច្រើនដែលបណ្តាលមកពី សុនខ
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផុសលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថា មូលហេតុដែលលោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ឱ្យមានការចុះបញ្ជីចំនួនសត្វសុនខត្រឹមត្រូវ ព្រោះលោកសង្កេតឃើញថា មានផលប៉ះពាល់មិនល្អច្រើន ដែលបណ្តាលមកពីសត្វសុនខ។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុន មានការចែកចាយពេញបណ្តាញសង្គម ពីសារសំឡេងដែលលោកបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រួតពិនិត្យសត្វសុនខតាមដងផ្លូវ តាមរយៈឱ្យមានការចុះបញ្ជីសត្វសុនខតាមផ្ទះ និងមូលដ្ឋានឱ្យបានត្រឹមត្រូវ ពីចំនួនសត្វសុនខនោះ និងមានការគ្រប់គ្រងឱ្យបានល្អ កុំបណ្តោយឱ្យសត្វដើរពាសពេញសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់មួយចំនួនដល់ពលរដ្ឋ។ ចំពោះសារសំឡេងត្រូវបានបញ្ចេញ ឃើញថាមានប្រជាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញប្រតិកម្ម ឯ មួយចំនួនទៀត ក៏បានយល់ស្របចំពោះអភិបាលខេត្តរតនគិរីដែរ។
ជុំវិញបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី បានបកស្រាយថា៖ “ហេតុដែលខ្ញុំបញ្ជាទៅអាជ្ញាធរក្រោមឱវាទឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន ជាពិសេសតាមដងផ្លូវសាធារណៈក៏ព្រោះសង្កេតឃើញថាមានផលប៉ះពាល់មិនល្អច្រើនដែលបណ្តាលមកពីសត្វសុនខដែលម្ចាស់ព្រលែងពាសវាលពាសកាលតាមផ្លូវសាធារណៈដោយមិនខ្វល់ពីអ្នកដទៃ ”។

បន្ថែមពីនេះ ក្នុងសំណេរខាងលើ លោកក៏បញ្ជាក់ និងទទួលស្គាល់ថា សត្វសុនខ ជាសត្វដែលគួរឱ្យស្រឡាញ់ និងចេះការពារផ្ទះ។ ប៉ុន្តែ សុនខ ក៏មានផលអវិជ្ជមានដែរ ដូចជា មានជំងឺឆ្កែឆ្កួត, ខាំ ដេញ កាយសំរាមនាំឱ្យហើរពេញតាមដងផ្លូវដែលមិនអាចគ្រប់គ្រងបាន, កកាយ និងព្រុសរំខានពេលយប់។ សុនខ ក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ រួមទាំង គោ ក្របី ជ្រូក ដូចគ្នា។
លោកបញ្ជាក់បន្ថែមថា ពលរដ្ឋអាចចិញ្ចឹមបានគ្រប់សត្វ ប៉ុន្តែ ត្រូវមានទំនួលខុសត្រូវលើសត្វរបស់ខ្លួនដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់រឿងរ៉ាវដល់អ្នកដទៃ និងសង្គម។ ហេតុនេះ លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងយោគយល់ចំណុចនេះ៕
អត្ថបទ៖ អុន ស្រីមាន


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


