ព័ត៌មានជាតិ
ច្រកចេញចូលតែមួយក្រុងសំពៅពូន ទទួលបានចំណូលជាង២ម៉ឺនដុល្លារ ក្នុងពេល២ឆ្នាំ
២ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងសំពៅពូន បានផ្តល់សេវាជូនពលរដ្ឋសរុប១៨ ២៣០នាក់ ទទួលបានចំណូល ៨៥.៣០៣.០០០រៀល ប្រមាណ ២១ ៣២៥ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន។

ផ្អែកតាមរបាយការណ៍ដដែល រយៈពេល២ឆ្នាំកន្លងទៅនេះ រដ្ឋបាលក្រុងសំពៅពូនបានផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើវិស័យ រួមមាន រដ្ឋបាល អត្រានុកូលដ្ឋាន នីត្យានុកូលកម្ម វប្បធម៌ វិចិត្រសិល្បៈ អប់រំ យុវជន កីឡា ទេសចរណ៍ សំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី ឧស្សាហកម្ម និងសិប្បកម្ម ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។
បើតាមរបាយការណ៍ខាងលើ វិស័យការងារ និងចំណូល ដែលរដ្ឋបាលក្រុងសំពៅពូន បានផ្តល់ឱ្យច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន ដែលអ្នកមកទទួលសេវា ១០ ៦៤៩នាក់ ពុំយកកម្រៃសេវា និងនីត្យានុកូលកម្ម អ្នកមកទទួលសេវា ៧៣២៩នាក់ បានចំណូល ៧៤៣ ០០០រៀល វិស័យទេសចរណ៍ មាន ៨៨នាក់ បានចំណូល ២២.៤៧០.០០០រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ មាន ៦០នាក់ ទទួលបានចំណូល ៣.៨៧០.០០០រៀល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី អ្នកមកទទួលសេវា ៤៨នាក់ ទទួលបានចំណូល៤៣.៨០០.០០០រៀល។

បន្ទាប់មកវិស័យសុខាភិបាល អ្នកមកទទួលសេវា ២១នាក់ ទទួលបានចំណូល ៣.៤០០.០០០រៀល សំណង់អ្នកមកទទួលសេវា១១នាក់ ទទួលបានចំណូល ៧.០៤០.០០០រៀល។ ក្នុងនោះវិស័យដែលមានអ្នកមកទទួលសេវាតិចជាងគេមានការផ្តល់អាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៧០០.០០០រៀល ការចុះបញ្ជីអាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៣៥០.០០០រៀល និងសេវាពិនិត្យ និងរៀបចំឯកសារ អ្នកមកទទួលសេវា៥នាក់ ចំណូលបាន វិស័យរ៉ែ និងថាមពល អ្នកមកទទួលសេវាចំនួន ២នាក់ ទទួលបានចំណូល២០០.០០០រៀល វិស័យអប់រំ យុវជន និងកីឡា អ្នកមកទទួលសេវា ២នាក់ ទទួលបានចំណូល១.៨៣០.០០០រៀល។ ទន្ទឹមនឹងនោះវិស័យដែលពុំមានអ្នកមកទទួលសេវារួមមាន ការងាររដ្ឋបាល ឧស្សាហ៍កម្ម កសិកម្ម និងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងសំពៅពូន ចំណុះក្នុងរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ក្រុងនេះ មានសង្កាត់ចំនួន៥ រួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន ដែលបានកាត់ចេញពីស្រុកកោះធំ នៃខេត្តកណ្ដាល៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


