ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ប្រជុំពង្រឹង និងជំរុញមន្ត្រីតាមច្រកចេញចូលតែមួយ បម្រើពលរដ្ឋឲ្យមានតម្លាភាព
រដ្ឋបាលខណ្ឌ ៧ មករា ក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ តែងតែជំរុញដាក់ផែនការឲ្យមន្ត្រីជំនាញគ្រប់ការិយាល័យ បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ លឿនរហ័ស ទាន់ពេលវេលា តាមតម្រូវស្នើសុំរបស់ពលរដ្ឋ តាមជំនាញនីមួយៗ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ រដ្ឋបាលខណ្ឌ ៧ មករា លោក ថេង សុថុល បានដឹកនាំប្រជុំពង្រឹងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមការិយាល័យច្រកចេញចូលតែមួយខណ្ឌ និងយន្តការច្រកចេញចូលតែមួយតាមបណ្ដាសង្កាត់ ការប្រើប្រាស់បង្កាន់ដៃ និងឆ្លុះបញ្ចាំងលើលទ្ធផល នៃការចុះធ្វើអធិការកិច្ចរបស់ក្រសួងអធិការកិច្ច។

លោក ថេង សុថុល លើកឡើងថា លោកតែងតែចុះត្រួតពិនិត្យមើលតាមការិយាល័យច្រកចេញចូលតែមួយខណ្ឌ និងយន្តការច្រកចេញចូលតែមួយតាមបណ្ដាសង្កាត់ និងណែនាំឲ្យមន្ត្រី យកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព។

លោកអភិបាលបន្ថែមទៀតថា កន្លងមករហូតបច្ចុប្បន្ននេះ លោកតែងតែឆ្លៀតពេលពីការងារចាំបាច់ផ្សេងៗ ចុះហត្ថលេខាដោយផ្ទាល់លើឯកសារនីត្យានុកូលកម្មជូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈមមាញឹកយ៉ាងណាក្តី ក៏នៅតែបម្រើពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។

ជាចុងក្រោយរដ្ឋបាលខណ្ឌ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ផ្ដល់ព័ត៌មានពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលា ជាពិសេសបញ្ហាការផ្ដល់សេវាសាធារណៈសូមឲ្យពលរដ្ឋមកទទួលសេវាដោយផ្ទាល់ កុំប្រើប្រាស់សេវាលើអ្នករត់ការ នាំឲ្យខាតបង់ថវិកា និងពេលវេលា៕
អត្ថបទ ៖ សុភា



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


