ព័ត៌មានជាតិ
១០ខែ ច្រកចេញចូលតែមួយស្រុកព្រះស្ដេច ទទួលបានចំណូលជាង១៤លានរៀល
រយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយស្រុកព្រះស្ដេច ខេត្តព្រៃវែង បន្តបម្រើសេវាជូនប្រជាពលរដ្ឋបានចំនួន ២២ ៣២៩សេវា។ តាមរយៈសេវានេះ រដ្ឋបាលស្រុកទទួលបានចំណូលចំនួន ១៤ ២០០ ៦០០រៀល។ នេះបើតាមរបាយការណ៍រដ្ឋបាលស្រុកព្រះស្ដេច។

របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមសេវាដែលបានផ្ដល់ពលរដ្ឋនោះ ការងារអត្រានុកូលដ្ឋានជាសេវាមានការស្មើសុំច្រើនជាងគេ គឺចំនួន១៣ ៨៥១សេវា បន្ទាប់មកគឺការងារនីត្យានុកូលកម្ម ផ្ដល់បាន៧ ៧៤២សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន៦១១សេវា និងវិស័យធម្មការ និងសាសនា ផ្ដល់បាន៦៣សេវា។
ជាការកត់សម្គាល់ ក្នុងចំណោមវិស័យទាំង១៧ ដែលមាននៅច្រកចេញចូលតែមួយស្រុក សម្រាប់រយៈពេល១០ខែនោះ វិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេ ៣ ៧៧៣ ០០០រៀល បន្ទាប់មកវិស័យសុខាភិបាលទទួលបានចំណូល២ ៨៤០ ០០០រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបាន ២ ៤០០ ០០០រៀល វិស័យសាធារណការ និងដឹកជញ្ជូន ទទួលបាន ១ ៩៦៩ ៦០០រៀល ការងារនីត្យានុកូលកម្ម ទទួលបាន១ ៥៦៨ ០០០រៀល ខណៈវិស័យមួយចំនួនពុំគិតថ្លៃសេវា។

លោក ភុន សម្ជស្ស អភិបាលស្រុកព្រះស្ដេច បានបញ្ជាក់ថា រដ្ឋបាលស្រុកតែងតែយកចិត្តទុកដាក់ និងបម្រើសេវាជូនប្រជាពលរដ្ឋដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងកាន់តែឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំ និងក្ដីប្រាថ្នារបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមគោលនយោបាយ និងឆន្ទៈដឹកនាំរបស់រាជរដ្ឋាភិបាល៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


