ព័ត៌មានជាតិ
ប្រធានសភានឹងចូលរួមកិច្ចប្រជុំកំពូលUPFនៅសាធារណរដ្ឋកូរ៉េសប្ដាហ៍ក្រោយ
ប្រធានសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ និងក្នុងកិច្ចប្រជុំតុមូលនៃកិច្ចកំពូលនេះផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។
តាមការឱ្យដឹងពីរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធព្រះបរមរាជវាំង ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។

ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម។
គួរឱ្យដឹងដែរថា សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


