Connect with us

ព័ត៌មានអន្ដរជាតិ

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

បានផុស

នៅ

កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលឥឡូវនេះជាបញ្ហា​នៃ​ការ​កើនឡើង​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​និង​កិច្ច​ចរចា​អន្តរ​ជាតិ បានចាប់ផ្តើមជាង​៦​ទសវត្សរ៍មុន​មក​ម៉្លេះ ក្រោម​​រូបភាព​អភិវឌ្ឍ​​​ខុស​ដាច់​គ្នា​ទាំង​ស្រុង​​រវាង​បច្ចុប្បន្ន និង​អតីតកាល ខណៈ​ដំបូង​ឡើយ​​វា​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជាកិច្ចសហប្រតិបត្តិការសន្តិភាពមួយជាមួយលោកខាងលិច​​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហិច្ឆតានុយក្លេអែររបស់អ៊ីរ៉ង់ បានចាប់​ផ្ដើម​ឡើង​នៅ​​ឆ្នាំ​១៩៥៧ នៅពេលដែលខ្លួនបានចូលរួម​កម្មវិធី «Atoms for Peace» ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក។ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយទីក្រុងវ៉ាស៊ីនតោន អ៊ីរ៉ង់បានទទួលជំនួយបច្ចេកទេស ហើយនៅ​ឆ្នាំ​១៩៦៧ មានម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវដំបូងរបស់ខ្លួនដែលបានដំឡើងនៅ​សាកលវិទ្យាល័យតេហេរ៉ង់ ដែលដំណើរការដោយសារធាតុអ៊ុយរ៉ាញ៉ូមដែល​បន្សុទ្ធ​រួច ក្រោម​ការ​ផ្គត់ផ្គង់ដោយ​អាមេរិក។

(រូបថត៖ Getty)

ប្រតិបត្តិការ​នេះ​បាន​បន្តដល់​ទសវត្សរ៍ឆ្នាំ​១៩៧០ ដោយអ៊ីរ៉ង់​​ក្រោមការដឹកនាំរបស់​អធិរាជ Shah Mohammad Reza Pahlavi បានគូសបញ្ជាក់អំពីផែនការមហិច្ឆិតាក្នុងការសាងសង់​ម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែររហូតដល់ ២០​គ្រឿង រួមជាមួយនឹងសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នៅ​​ឆ្នាំ​១៩៧០ អ៊ីរ៉ង់បានផ្តល់សច្ចាប័នលើ​សន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដោយប្តេជ្ញាអភិវឌ្ឍនុយក្លេអ៊ែរដោយសន្តិវិធីក្រោមការត្រួតពិនិត្យអន្តរជាតិ។

ទោះយ៉ាងណាក៏ដោយ បដិវត្តអ៊ីស្លាម​ឆ្នាំ​១៩៧៩ បានផ្លាស់ប្តូរ​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ការគាំទ្ររបស់លោកខាងលិចបាន​​បញ្ឈប់ គម្រោងដែលកំពុងបន្តត្រូវបានបង្កក ហើយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។ ក្នុងប៉ុន្មានទសវត្សរ៍បន្ទាប់ អ៊ីរ៉ង់បានស្វែងរកការកសាងសមត្ថភាពរបស់ខ្លួនឡើងវិញ ដោយងាកទៅរកប្រទេសដូចជា ប៉ាគីស្ថាន រុស្ស៊ី និង ចិន សម្រាប់ជំនួយ​កម្មវិធី​នុយក្លេអ៊ែរ។

ការយកចិត្តទុកដាក់របស់ពិភពលោក បាន​ផ្ដោត​ទៅ​លើ​ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំងនៅក្នុង​ឆ្នាំ​២០០២ នៅពេលដែលក្រុមប្រឆាំងដែលត្រូវបាននិរទេសខ្លួន បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​​នៃ​​រោងចក្រ​នុយក្លេអ៊ែរ​​សម្ងាត់​​របស់​អ៊ីរ៉ង់​នៅ​ទីក្រុង Natanz និង​ទីក្រុង Arak។ ការ​លាត​ត្រដាង​ទាំងនេះ បានបង្ក​ឲ្យ​មានការស៊ើបអង្កេតដោយ​ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងនាំ​ឲ្យ​មានការសង្ស័យកាន់តែខ្លាំងឡើងលើចេតនារបស់អ៊ីរ៉ង់។ ការ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ បាន​ធ្វើ​​ឲ្យ​​មាន​ការ​ព្រួយ​បារម្ភ​ថា ​ក្រុង​តេហេរ៉ង់​កំពុង​តែ​បន្ត​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្រោម​​រូប​ភាព​បន្លំ​​ជា​​កម្មវិធី​ស៊ីវិល។

(រូបថត៖ Getty)

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានក្លាយជាចំណុច​សំខាន់​នៃភាពតានតឹងការទូត ការដាក់ទណ្ឌកម្ម និងការចរចា​កម្រិត​ខ្ពស់ ដោយ​ក្នុង​នោះ​អ្វី​ដែល​គួរ​​ឲ្យ​យក​ចិត្ត​ទុក​ដាក់​គឺ​សន្ធិសញ្ញា​នុយក្លេអ៊ែរ JCPOA (Joint Comprehensive Plan of Action) ឆ្នាំ​២០១៥​ជាមួយ​​មហា​អំណាច​​ពិភពលោក​ចំនួន​៦ មាន​ដូចជា ​អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និង​អាល្លឺម៉ង់។ អ៊ីរ៉ង់បានយល់ព្រមកំណត់​កម្រិត​សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាត​​ឲ្យ​មានការត្រួតពិនិត្យអន្តរជាតិដ៏រឹងមាំជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

យ៉ាង​ណា​មិញ កិច្ចព្រមព្រៀងបានដួលរលំនៅពេលដែល​​អាមេរិកដកខ្លួននៅឆ្នាំ​២០១៨ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបាន​អនុវត្ត​ទណ្ឌកម្មធ្ងន់ធ្ងរឡើងវិញ​លើ​ទីក្រុង​តេហេរ៉ង់។

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ឥឡូវ​កំពុង​ឈាន​ទៅ​មុខ​ក្នុង​ល្បឿន​​ដ៏​លឿន​មិន​ធ្លាប់​មាន។ អ៊ីរ៉ង់កំពុងបង្កើន​​សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់​កម្រិត​ភាព​សុទ្ធ​ ៦០% ខណៈ​កម្រិត​គ្រោះ​ថ្នាក់​ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​​គឺ​ ៩០%។ យោង​តាម IAEA ពេលនេះ​អ៊ីរ៉ង់​មាន​សម្ភារៈ​គ្រប់គ្រាន់​ហើយ​ ​ហើយ​​​បើ​​បន្ត​​បែប​នេះ​ទៀត នោះ​​​អ៊ីរ៉ង់​នឹង​អាច​ផលិត​​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​គ្រាប់។

ថ្វី​ត្បិត​​មានការខិតខំប្រឹងប្រែង​ពីសំណាក់សហរដ្ឋអាមេរិក មហាអំណាចអឺរ៉ុប និង IAEA ដើម្បីចាប់ផ្តើមកិច្ចសន្ទនាប្រកបដោយអត្ថន័យឡើងវិញក៏ដោយ ក៏កិច្ចពិភាក្សាបានជាប់គាំង។ អ៊ីរ៉ង់ទទូចថា កម្មវិធីរបស់ខ្លួននៅតែមាន​លក្ខណៈ​សន្តិភាព ប៉ុន្តែសហគមន៍អន្តរជាតិនៅតែមិនជឿជាក់ ជាពិសេសនៅពេលដែលក្រុងតេហេរ៉ង់បង្កើនសមត្ថភាពមីស៊ីលរបស់ខ្លួន និងពង្រឹងទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និង ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ៤០ វិនាទី មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

សន្តិសុខសង្គម១៣ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ចាប់ពីស្អែកទៅ អាកាសធាតុនៅថៃ នឹងក្តៅខ្លាំង ដល់កម្រិតគួរឲ្យបារម្ភ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៦ នាទីutes មុន

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម