ព័ត៌មានអន្ដរជាតិ
លោក Rubio បញ្ជាក់ថា អាមេរិក-អ៊ីរ៉ង់នឹងជួបមុខគ្នាផ្ទាល់នៅប្រទេសអូម៉ង់
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងធ្វើកិច្ចចរចានុយក្លេអ៊ែរ«ដោយផ្ទាល់»នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នៅប្រទេសអូម៉ង់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Firstpost នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ កិច្ចពិភាក្សានេះ នឹងមានការចូលរួមពីបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក្នុងគោលបំណងដោះស្រាយការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
លោក Rubio បាននិយាយថា៖ «យើងសង្ឃឹមថា វានឹងនាំទៅរកសន្តិភាព។ យើងប្រាកដណាស់ដែលអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ ហើយខ្ញុំគិតថានោះជាអ្វីដែលនាំឲ្យមានកិច្ចប្រជុំនេះ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា អាមេរិក និងអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដោយព្រមានថា អ៊ីរ៉ង់នឹងជួប«គ្រោះថ្នាក់ធំ» បើកិច្ចចរចាមិនទទួលបានជោគជ័យ។
សេចក្តីប្រកាសនេះ បានធ្វើឲ្យមានការយល់ច្រឡំមួយចំនួន ដោយសារតែភាគីអ៊ីរ៉ង់បានអះអាងផ្ទុយថា កិច្ចចរចានឹងមានលក្ខណៈប្រយោលដោយមានប្រទេសអូម៉ង់ជាអន្តរការី ដើរតួជាអ្នកសម្រុះសម្រួល ពោលគឺមិនមែនជាការប្រជុំដោយផ្ទាល់នោះទេ។
លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតក្នុងការប្រើប្រាស់កម្លាំងយោធា បើអ៊ីរ៉ង់មិនយល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែលនឹងត្រូវដឹកនាំសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់៕
ដោយ៖ ឈាង
ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក៦គ្រឿងទៅដល់មហាសមុទ្រឥណ្ឌា មុនកិច្ចប្រជុំជាមួយអ៊ីរ៉ង់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ